Tuesday, June 25, 2024

ល្បែងបញ្ជាល់មាន់តាមប្រពន្ធ័អនឡាញ ក្រុមអ្នកញៀនល្បែងលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកទ្រាំង មិនបង្រ្កាបឡើយ!

អ្នកទស្សនា: Views

 


ខេត្តតាកែវ: ប្រភពពីប្រជាពលរដ្ឋ នៅភូមិក្បាលពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវបានឲ្យដឹងថាមានទីតាំងបនល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញ មួយកន្លែងកំពុងតែដំណើរការ បើកលេងយ៉ាងរលូនពលរដ្ឋលើកឡើងថា:សង្ស័យអា ជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានភ្លេចបទបញ្ជារបស់សម្ដេចអ តីតនាយករដ្ឋមន្ត្រី ហើយមើលទៅទើបបានជាមិនចុះបង្ក្រាបឬ មួយត្រូវថ្នាំសណ្ដំមេបនល្បែងបានជាសំងំស្ងៀមធ្វើមិនដឹង? 

យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថាទី តាំងល្បែងស៊ីសងជល់មាន់ខុសច្បាប់តាមប្រពន្ធ័ អនឡាញ ខាងលើនេះបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសម ត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់រក្សាភាពស្ងៀមស្ងាត់។

មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋាន រិះគន់ចំៗ ទៅ លើអាជ្ញាធរនិងមត្ថកិច្ច ស្រុកទ្រាំង ខេត្តតាកែវ ថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទី តាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ា ងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ឋៃ ។  ទីតាំងមាន់ជល់តាមអនឡាញខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូ លដ្ឋានមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួ សារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះ ហើយល្បែងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិ ង្សា ម្យ៉ាងទៀតខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាដើម។

ប្រជាពលរដ្ឋអំពាវនាវដល់លោក ឈាង ផាន់ណារ៉ា ស្នងកា រដ្ឋាននគរបាលខេត្តតាកែវ ​មេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេលដែលលោក កប​ សេម   អអធិការនៃអធិការដ្ឋានស្រុកទ្រាំងហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ។





0 Reviews:

Post a Comment