Tuesday, January 28, 2025

មេប៉ុស្តិ៍នគរបាលច្រកព្រំដែនការពារប្រាសាទ កាន់តំណែងដុះស្លែ បេីកដៃឲ្យក្រុមឈ្មួញ​ សម្រុក​ដឹក​ជញ្ជួន​ទំនិញ​គេច​ពន្ធ ឆ្លង​ដែន​ទៅទៅវៀតណាមយ៉ាងពេញគំហុកទាំងយប់ទាំងថ្ងៃ មិនញញើតអ្វីទាំងអស់.!

អ្នកទស្សនា: Views

ស្វាយរៀង ៖ប្រភព​ពី​ប្រជាពលរដ្ឋក្នុងភូមិ​កណ្តាល  សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុម​ឈ្មួញ តូច ធំ មក​ពី​បណ្តាល​ខេត្ត​ផ្សេងៗ សម្រុក​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ ផ្ទុក​លេីស​ទម្ងន់​ធ្វេី​ឲ្យ​រង​ផលប៉ះពាល់ខូច​ផ្លូវ ឆ្លងដែន​ ទៅប្រទេសវៀតណាម យ៉ាងពេញបន្ទុក រីឯលោក នាយប៉ុស្តិ៍ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកព្រំដែនប្រសាទ ជា​អ្នក​មាន​សិទ្ធិ​អំណា​ចបេីក​ភ្លេីង​ខៀវ អោយក្រុម​ឈ្មួញ ទើបឈ្មួញហ៊ាន​ធ្វេី​អ្វីៗ​តាម​អំ​ពេីចិត្ត​មិនញញើតអ្វីទាំងអស់។​

​ការដែល ពួក​ឈ្មួញ​ហ៊ាន​ដឹកជញ្ជូន​ទំនិញ គេ​ចព​ន្ធ និងអេតចាយឆ្លងដែន​ទៅ​ប្រទេសវៀតណាម តាម​រថយន្ត​វ៉េ​អ​ង ធំៗ ឆ្ពោះ​ឆ្លងដែន​ទៅទៅវៀតណាម បាន​យ៉ាង​សុខ​ស្រួល​បំផុត ដោយសារមានការបើក ដៃពីសំណាក់ នាយប៉ុស្តិ៍ច្រកព្រំដែនការពារប្រសាទ ហើយសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនោះ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡេីយ ។​

ក្រុម​ឈ្មួញ​តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង ដឹកជញ្ជូន​ទំនិញ​គេ​ចព​ន្ធ័​ ផ្សេងៗ តាមរថយន្តតូចធំវ៉េអងគ្រប តង់ជិតៗ ចតនៅចំណុច​ភូមិ​កណ្ដាល សង្កាត់ប្រសាទ ក្រុងបាវិត ហេីយមានរថយន្តវៀតណាម ចាំសាងទំនិញដឹកជញ្ជូនឆ្លងដែនទៅវៀតណាមយ៉ាងសុខស្រួលបំផុត  រីឯ​ មេ ប៉ុស្តិ៍នគរបាលច្រក   ព្រំដែនប្រា សាទ និងសមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុងខេត្តស្វាយរៀង មិនអើពើធ្វើ​មិនដឹង​មិន​ឮ រក្សាភាពស្ងៀមស្ងាត់។​

​ដូច្នេះហើយ​ទើប សមត្ថកិច្ចពាក់ព័ន្ធក្នុងក្រុងបាវិត និងលោក នាយ ប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់ប្រា សាទ អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយ​ខែៗ ប្រ ហែល​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ទេ​ដឹង ?ទេីប​បណ្ដែតបណ្ដោយ ឲ្យ​បក្សពួក​ឈ្មួញ ដឹកជញ្ជូន​ទំ និញ គេច​ពន្ធ​គ្រប​តង់​ជិតៗ ឆ្លងដែន​ទៅ​វៀតណាម ដោយ​សេរី មិនខ្វល់ពីការរិះគន់អ្វីទាំង អស់។​

​បញ្ហា​នេះ​ទេីប​ប្រជាពលរដ្ឋ រស់នៅ​ ភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត អំពាវនាវ​ដល់ថ្នាក់ដឹកនាំ​ក្រ សួង​មហាផ្ទៃ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិង ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនិងលោក ប៉េង ពោធិ៍​សា អភិ បាលខេត្ត​ស្វាយរៀង រួមនិង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មេត្តាពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ មេប៉ុស្តិ៍នគរបាលច្រកព្រំដែនប្រសាទ និង សមត្ថកិច្ច​ពាក់ព័ន្ធ ការពារច្រកព្រំដែនប្រាសាទ បណ្ដែតបណ្ដោយ ឲ្យ​ក្រុម​ឈ្មួញ​តូច ធំ នាំ​ទំនិញ​គេច​ពន្ធ​គ្រប់ប្រភេទ​រថយន្ត​តូចធំនិងរថយ ន្តវ៉េអងសណ្ដោងវែងៗ ទៅ វៀតណាមទាំងយប់ទាំងថ្ងៃ មិនទាន់មាន​វិធានការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នៅឡើយនោះទេ៕







0 Reviews:

Post a Comment