តាកែវ ៖ ពលរដ្ឋ ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ លើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”បញ្ជល់មាន់តាម Ipad នៅតាមបណ្ដាហាងកាហ្វេមួយចំនួន និងតារាងបាល់ក្នុងភូមិសាស្ត្រក្រុងដូន កែវ ដំណើរការបានដោយរលូន។
ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗគេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួនឈរ ជើងសម្រាប់ស៊ីសងប្រាក់ដែលក្រុមអ្នកញៀនល្បែងមកទទួលទានកាហ្វេនិងភ្នាល់ចាក់លុយរាល់ថ្ងៃ..!។
យើងដឹងហើយថាៈអ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋសូមស្នើដល់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវមេត្តាចាត់មន្រ្តីក្រោមឱវាទជួយត្រួតពិនិត្យទីតាំងល្បែងខាងលើនេះផងទាន ខណៈពេលដែល លោក អធិការនៃអធិការដ្ឋានក្រុងដូនកែវ ហាក់ព្រងើយកន្តើយមិនអនុវត្តវិធានការផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខាងលើនេះ។
ទាក់ទិននិងករណីខាងលើអង្គភាពយើងមិនអាចសុំការបំព្លឺពីអាជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែងសង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូ លលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment