Monday, December 6, 2021

សមត្ថកិច្ចស្រុកស្អាងក្របួចបានពីរនាក់រួមជាមួយវត្ថុតាង..

អ្នកទស្សនា: Views

កណ្តាល : សមត្ថកិច្ចស្រុកស្អាងបានប្រាប់អោយដឹងថា : កាលពីថ្ងៃទី៤ធ្នូឆ្នាំ២០២១ វេលាម៉ោង ២០ និង៥៦ នាទី នៅចំណុច  ស្ថិតនៅលើផ្លូវលំ ភូមិស្វាយ ដំណាក់ ឃុំក្រាំងយ៉ូវ  ស្រុកស្អាង ខេត្តកណ្តា ល សម ត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់។

១. ឈ្មោះ ផន ឡេង ហៅឆាង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ធំឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

២- ឈ្មោះ ចាន់ថន សុខនី  ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ០១ លើក ពីបទលួច រយៈ ពេល០២ឆ្នាំ)

វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖

១/. ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ១៩ក ញ្ចប់(តូច១២កញ្ចប់និងមធ្យម០៧កញ្ចប់)  និងសំភារៈប្រើប្រាស់គ្រឿងញៀនមួយ ចំនួន។

២./ទូរសព្ឌ័ចំនួន០២គ្រឿងម៉ាក អិនចុចពិល ពណ៌ខ្មៅនិងពណ៌ក្រហម។

៣./  ម៉ូតូចំនួន០១គ្រឿងម៉ាក់ សាន់យ៉ាន់ពណ៌ខ្មៅ ផ្លាកលេខគ្មាន។

សមត្ថកិច្ចបានបញ្ជាក់ថា : 

- នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាង លើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ  ធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ដល់ចំណុចកើតហេតុ  ក៏បានឃើញជនសង្ស័យ ឈ្មោះ ផន ឡេង និងឈ្មោះចាន់ថន សុខនី  កំពុងជិះម៉ូតូឌុបគ្នា ទើបសម្ថកិច្ចហៅអោយឈប់ដើម្បីធ្វើកា រត្រួតពិនិត្យតែជនសង្ស័យ បានបោះគ្រឿ ងញៀន ចោលចំងាយពីខ្លួប្រហែល១០ម៉ែត្រ រួចសម្ថកិច្ចបា នរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀន(ម៉ាទឹកក) ចំនួន ១៩កញ្ចប់(តូច១២កញ្ចប់មធ្យម០៧កញ្ចប់)

រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្គិ័នគរដ្ឋាបាលឃុំក្រាំងយ៉ូវ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ផនឡេង  បានសារ ភាពថា គ្រឿង ញៀនខាងលើមិនមែន ជារបស់ ខ្លួនទេ។ចំនែកឈ្មោះ ចាន់ថនសុខនីបានសារភាពថាគ្រឿ ងញៀនខាងលើជារបស់ឈ្មោះ ផនឡេង បានអោយខ្លួនអ្នកកាន់ពេលឃើញសម្ថកិច្ចខ្លួនបានបោះចោល។

 បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី។











0 Reviews:

Post a Comment