Tuesday, December 28, 2021

សាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរងនគរបាលខេត្តកណ្តាល...

អ្នកទស្សនា: Views

កណ្តាល៖ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តា ល លោក រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា (ហៅ ទ្រី) អតីតស្នង ការរង នគរបាលខេត្តកណ្តាល ក្រោយ មកប្តូរទៅក្រសួងមហាផ្ទៃ ដែលមានរឿងអា ស្រូវរាប់កញ្ឆេរ កន្លងមកដូចជា៖ ការសំញ៉ែ ងទ្រព្យសម្បត្តិពេលដណ្តឹងប្រពន្ធនៅអ្នក លឿង រហូតដល់អង្គភាពប្រឆាំងអំពើពុករ លួយ (ACU) កោះហៅ, ព្រហើនទាំងគឃ្លើ នបំពានច្បាប់ ទៅហែកដីកា ដែលតុលាការបិទផ្អាកមិនអោយដំណើរការផ្ទះសំណាក់ ខណៈផ្តល់អោយក្រុមស្ទាវប្រើប្រាស់សារ ធាតុញៀន , យកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាអោយចៅសង្កាត់សុីញ៉េដីមិនស្របច្បាប់ ។ល។


 សូមបញ្ជាក់ថា÷ ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជា តិខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ ខ្ពស់ ទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និង ទីលំនៅបច្ចុប្បន្ននៅភូមិក្រពើហា សង្កា ត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ឪពុ កឈ្មោះ ស្រេង ស្រី (ស) ម្តាយឈ្មោះ ឆាយ សាមលី (រ) ប្រពន្ធឈ្មោះ សាផន សុម៉ូរីសង្វារ (រ) មានកូន ០២នាក់ ទោសពីមុន គ្មាន។

ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ០៦ខែពីបទប្រើអំពើហិង្សា ទៅលើអ្នកកាន់ កាប់អចលនវត្ថុដោយសុច រិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ជាបទល្មើសព្រហ្ម ទណ្ឌដែលមានចែង និងផ្តន្ទាទោសស្រប តាមបញ្ញត្តិមាត្រា ២៥៣ នៃច្បាប់ភូមិបាល ។ 


 នេះបើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ដែលប្រភពព័ត៌មានទទួលបាន នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

នៅទីបំផុត បុគ្គលដែលបំពានច្បាប់ ពិតជាគេចមិនផុតពីការផ្តន្ទាទោសមែន គឺចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ចេញដី កាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី អតីតស្នងការរ នគរបាលខេត្តកណ្តាលរូបនេះ៕






0 Reviews:

Post a Comment