Thursday, January 27, 2022

មនុស្សម្នាក់ស្លាប់ និង៣នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះផ្ទះនៅខណ្ឌឫស្សីកែវយប់មិញនេះ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចបុរីសម្បត្តិមាស ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅវេលាម៉ោង៣ជាងទៀបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានបណ្ដាលឲ្យមនុស្សម្នាក់ និង៣នា ក់រងរបួស។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា ក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣១គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ ២១ឡាន, សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់១ឡាន, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៩គ្រឿង ប្រេីប្រាស់ទឹកអស់១៨ឡាន។


ចំពោះក្នុងគ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យមនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ស្រាល និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ យ៉ាងណាមិញសម្រាប់មូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ៕










0 Reviews:

Post a Comment