Thursday, January 27, 2022

ឃាត់ខ្លួន ៩នាក់ ពាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត គ្រឿងចក្រ និងទទួលផលចោរកម្ម ចេញពីក្រុមហ៊ុនជប៉ុន ដែលកំពុងសាងសង់ផ្លូវជាតិលេខ០៥ នៅកំពង់ឆ្នំាង

អ្នកទស្សនា: Views

កំពង់ឆ្នាំង៖  ជនសង្ស័យចំនួន៩នាក់ត្រូវសមត្ថ កិច្ចចុំបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធករណីលួចបូមប្រេងរថយន្ត គ្រឿងចក្រ និងទទួលផលចោរកម្មចេញពីក្រុមហ៊ុនជប៉ុនដែលកំពុងសាងសង់ផ្លូវជាតិលេខ០៥ ពីស្រុកពញាឮខេត្តកណ្តាល ឆ្ពោះទៅខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យចំនួន០៩នាក់៖ ១-ឈ្មោះ កែត ភា, ២-ឈ្មោះ ខៀវ សាវឿន, ៣-ឈ្មោះ ឃឿន វិសាល, ៤-ឈ្មោះ ទន់ សាតូ, ៥-ឈ្មោះ ប៉ាត់ ប៊ុនលី, ៦-ឈ្មោះ យក់ សីហា ត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួច ។ ៧-ឈ្មោះ ម៉ាត់ គ្រីយ៉ា ត្រូវបានចោទ ប្រកាន់ពីបទលួចលក់ប្រេង ៨-ឈ្មោះ តឹប ណាត និង៩-ឈ្មោះ សុខ ពិសិដ្ឋ ត្រូវបានចោទពីបទ ទទួល ផលចោរកម្ម ទទួលទិញប្រេង ប្រព្រឹត្តនៅចំណុច ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចដកហូតបានប្រេង ម៉ាស៊ូត ចំនួន០៨កាន និងរថយន្ត លួចចូលទៅបូមប្រេងចំនួន០១គ្រឿងម៉ាក Nissan (Fro ntier) ពណ៌ទឹកប្រាក់។ 

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់បានរាយ ការណ៍ផ្ទាល់ថាមានមនុស្ស០១ក្រុមជាអ្នកស៊ី ឈ្នួលបើកគ្រឿងចក្រ និងរថយន្តឱ្យក្រុមហ៊ុនជប៉ុន បានឃុបឃិតគ្នាជាមួយសន្តិសុខយាមគ្រឿងចក្រ និងបានបើកដៃឱ្យជនសង្ស័យឈ្មោះ តឹប ណាត និងឈ្មោះ សុខ ពិសិដ្ឋ ចូលទៅទិញប្រេងដែលពួកខ្លួនបានបូមចេញ ពីគ្រឿងចក្រនៅនឹងការដ្ឋានទាំងយប់តែម្តង។ ករណីលួចបូមប្រេងលក់នេះមិនមែនជាលើកទី១ របស់ពួកគេទេ គឺជសង្ស័យទាំងនេះតែងតែប្រព្រឹត្តជាច្រើន លើកច្រើនសារមកហើយ ហើយរាល់ការប្រព្រឹត្តម្តងៗគឺមានការចាត់តាំងបក្ខពួកដើម្បីរៀបចាំលួចបូមប្រេង ។ ភាគច្រើនយើងក៏អាចកត់សម្គាល់មើលប្រេងដែលឈ្មួញដាក់លក់តាមផ្លូវជាកានៗនោះ ភាគច្រើនគឺអ្នកស៊ីឈ្នួលបើករថយន្តធំៗ ឬអ្នកស៊ីឈ្នួលបើកគ្រឿងចក្រជាអ្នកលួចបូមយកទៅលក់អោយឈ្មួញទុច្ចរិតដូចរូបភាពខាងលើនេះ ៕






0 Reviews:

Post a Comment