Friday, February 4, 2022

ស្លាប់ម្នាក់ ក្នុងករណីឡានក្រឡាប់ធ្លាយចេញឈើ បង្កការភ្ញាក់ផ្អើល នៅមណ្ឌលគិរី..

អ្នកទស្សនា: Views

មណ្ឌលគិរី៖ ព័ត៌មានបឋម ! រថយន្តយីឌុបមួយគ្រឿង បានរងនូវការក្រឡាប់ដោយខ្លួនឯង បង្កអោយអ្នករួមដំណើរ(ព្រូ)បានស្លាប់នៅនឹងកន្លែងកើតហេតុ។

 ហេតុការណ៍នេះ គឺបានកើតឡើងនារសៀលថ្ងៃទី៣កុម្ភៈ២០២ ២នេះ ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោ រម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។


សេចក្តីរាយការពីពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ចំណុចកើតហេតុ បានប្រាប់ថា ពួកគាត់បានឃើញព្រូរថយន្តម្នាក់ស្លាប់ ឯតៃកុងរបួសនិងកំពុងត្រូវបានគេជួយគាស់ចេញពីកាបីនរថយន្ត។ប្រភពបន្តថា ក្នុងទ្រុងរថយន្តឃើញសុទ្ធតែឈើគ្រឿងផ្ទះឡើងពេញណែ ន មិនដឹងថាមានច្បាប់ឬអត់ទេ?


ករណីនេះ នៅមិនទាន់មានព័ត៌មានលំអិតពីនគរបាលចរាចរណ៍ស្រុកអូររាំងរួមទាំងសង្កាត់រដ្ឋបាលព្រៃឈើមូលដ្ឋាននោះនៅឡើយ ដោយគ្រាន់តែដឹងថា រថយន្តរងគ្រោះពាក់ស្លាកលេខស្វាយរៀង៣ A-០៨៥៤ ពណ៌ស ឆ្នូតផ្ទៃមេឃ ៕






0 Reviews:

Post a Comment