Thursday, February 3, 2022

បើកឡានធ្លាក់ស្ទឹងសង្កែ បណ្តាលអោយស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅបាត់ដំបង

អ្នកទស្សនា: Views

 ខេត្តបាត់ដំបង ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្រោយបើករថយន្តដឹកត្រីក្នុងស្ថានភាពងងុយដេករួចរ៉េចង្កូតក្រឡាប់ធ្លាក់ចូលស្ទឹងសង្កែ។


ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៣និង៤០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកអុីស៊ុយស៊ុយ ពណ៌ទឹកសមុទ្រមួយគ្រឿង(ដឹកត្រី)បើកបរតាមបណ្តោយផ្លូវជាតិលេ ខ០១ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយបុរសម្នាក់ឈ្មោះ វ៉ាង សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី២២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកបានជ្រុលចង្កូតធ្លាក់ក្រឡាប់ចូលទៅក្នុងស្ទឹងសង្កែ បណ្តាលអោយរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។


សមត្ថកិច្ចជំនាញបានចុះទៅស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដោយឡែសាកសពជនរងគ្រោះត្រូវបានរក្សាទុក ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕







0 Reviews:

Post a Comment