Saturday, February 12, 2022

រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ទាំងព្រឹក​ បេីកធ្លាក់ប្រ​ឡាយទឹក​ អមសងខាងផ្លូវដោយខ្លួនឯង របួសធ្ងន់​ស្រាលមនុស្សមួយចំនួន​ កំពុងរកមូលហេតុពិតប្រាកដ..

អ្នកទស្សនា: Views

កំពង់ស្ពឺ​ ៖​ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោ ង០៦.២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រ​ង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D​-1​938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុ​ស អាយុ ៣៤ ឆ្នាំ​ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុ​កគង ពិសី  បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយ​មិនដឹងមូលហេតុ​  ក្រោយហេតុការ​ណ៍​តៃកុង​ឡាន​បានរត់គេចខ្លួន។ 

តាមការបញ្ជាក់​ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា​  រថយន្ត​ដឹកកម្មករ​ កម្មការិនី​ខាងលេី​គឺបើកបរពីទិសខាង លិច ទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យ​រថយន្ដរេចង្កូតរួចក៏ធ្លាក់ប្រឡាយទឹកដោយខ្លួនឯង ទៅ ។

ក្នុងករណីខាងលេីតាមជំនាញថាបានបង្កឱ្យខូចខាត​សម្ភារៈ​រថយ ន្ត​ និងរងរបួសអ្នកដំណេីរជាកម្មករ​ ក​ម្មការិនី​ដែលជិះលេីរថយន្ដ​  ក្នុងនោះកម្មករ​ កម្មការិនី​ របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់និងបង្ករបួសស្រាល ២៨នាក់ ស្រី​ ។ 

បច្ចុប្បន្ន​កំលាំង​នគរបាល​ នៃអធិកា​រដ្ឋាននគរ​បាល​ស្រុក​គងពិសី​ និងជំនាញខេត្ដ​បានជួយអន្ដរាគមន៍​ស​ម្របសម្រួល​និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់​ ៕







0 Reviews:

Post a Comment