Saturday, February 12, 2022

ឃាត់ខ្លួន និងបញ្ជូនមនុស្ស ៣នាក់ ករណីសម្លាប់មនុស្សនៅដីចម្ការមួយកន្លែង....

អ្នកទស្សនា: Views

ស្ទឹងត្រែងៈ  នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សចំនួនបីនាក់ត្រូវបានសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួន ក្នុងករណីសម្លាប់ជនរងគ្រោះម្នាក់នៅក្នុងដីចម្ការមួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ហើយបានបញ្ជូនជនសង្ស័យមកស្នងការរដ្ឋាននគរបាលខេត្ត ដើម្បីត្រៀមកសាងបញ្ជូនសំណុំរឿងទៅតុលាការ។

ជនរងគ្រោះឈ្មោះ ឌៀម ចិន្ដា នៅភូមិឆ្វាំង ឃុំសំអាង។ ឯជនសង្ស័យទាំងបីនាក់មានទី១.ឈ្មោះ អំ ភ័ណ្ឌ នៅភូមិឆ្វាំង, ទី២.ឈ្មោះអូន ភាន់ នៅភូមិឆ្វាំង ឃុំសំអាង និងទី៣ឈ្មោះ រ៉ូ រីដេត នៅភូមិមនឃុំអន្លង់ជ្រៃ។

សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ឌៀម ចិន្តា ហៅឡង់ អាយុ៣១ឆ្នាំ បានបាត់ខ្លួន ហើយបានរកឃើញសពត្រូវគេសម្លាប់នៅក្នុងដីចម្ការមួយកន្លែងខាងក្រោយភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ 

សមត្ថកិច្ចក៏បានស្រាវជ្រាវសួរបំភ្លឺពាក់ព័ន្ធទៅនឹងដំណើររឿងនៅទីតាំងកើតហេតុ ឈានដល់ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន បីនាក់ និងបានរកឃើញភស្តុតាងមួយចំនួន ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យបញ្ជូនមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕






0 Reviews:

Post a Comment