Thursday, February 3, 2022

ល្បែងយូគីនិងស្ទូចប្រេងកូឡានៅក្នុងភូមិដើមចាន់ខណ្ឌច្បារអំពៅកំពុងតែដំណើរការយ៉ាងរលូនទាំងថ្ងៃទាំងយប់ចំណែកលោកអធិការមិនខ្ចីយកភ្នែកមើល...

អ្នកទស្សនា: Views

ភ្នំពេញ : ទីតាំងល្បែងភ្នាល់ដាក់ប្រាក់ទាំងថ្ងៃទាំងយប់យូគីនិងស្ទូចប្រេងកូឡា យ៉ាងសកម្ម ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ.2 ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហាក់បីដូចជាអាជ្ញាធរមិនយកចិត្តទុកដាក់បង្ក្រាបឡើយបណ្ដោយឱ្យទីតាំងបនល្បែងនេះដំណើរការយ៉ាងសកម្មទាំងថ្ងៃទាំងយប់។

បីយោងតាមប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះបានឲ្យដឹងថាបនល្បែងទាំងនេះដំណើរការមិនមែនទើបតែមួយថ្ងៃឬមួយសប្តាហ៍ឡើយគឺដំណើរការអាប់ខែមកហើយគេបានប្រាប់ឲ្យដឹងបន្ថែមថាទីតាំងបនល្បែងនេះដំណើរការគ្មានអ្វីដែលជាឧបសគ្គសម្រាប់ពួកគេលេងឡើយ ហើយគាត់បានលើកឡើងបន្តទៀតថា អាជ្ញាធរក្នុងមូលដ្ឋានក៏ដូចជាលោកអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅហាក់បីដូចជាមិនមានចំណាត់ការទៅលើក្រុមពួកបនល្បែនអស់ទាំងនេះឡើយ គាត់បានលើកឡើងថាក្រុមបនល្បែងអស់ទាំងនេះដំណើរការបានទាំងថ្ងៃទាំងយប់សង្ស័យថាមានការអនុញ្ញាតឬក៏បើកភ្លើងខៀវពីសំណាក់អាជ្ញាធរមូលដ្ឋានទេដឹងបានជាដំណើរការគ្មានអ្វីជាផលលំបាកឬឧបសគ្គនៅក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ខុសច្បាប់ទាំងនេះ។


ប្រជាពលរដ្ឋខាងលើនេះមានការព្រួយបារម្ភជាខ្លាំង ចំពោះការឆ្លងរីករាលដាលជំងឺកូវីដ១៩អូមីក្រុង ខណះពេលដែលក្រុមអ្នកញៀនល្បែង យូគីនិងស្ទូចប្រេងកូឡាខាងលើនេះ បានផ្តុំក្បាលគ្នាពពាក់ពពូនលេង ដោយមិនអនុវត្តន៌តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល៣កុំ៣ការពារនិង២ចូលរួម ហើយ  ឣ្វីដែលជាផលលំបាកមួយទៀតនោះពួកគាត់លើកឡើងថាគឺបញ្ហាអសន្តិសុខសង្គមដូចជាចោរលួច ចោរប្លន់ និងហិង្សាក្នុងគ្រួសារជាដើមពោលគឺកើតឡើងអំពីបញ្ហាល្បែងអស់ទាំងនេះ។


ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះបានសំណូមពរដល់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងលោកអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅមេត្តាចាត់វិធានការចំពោះក្រុមឣ្នកលេងល្បែងយូគីនិងស្ទូចប្រេងកូឡា ទាំងនេះផង។





0 Reviews:

Post a Comment