ភ្នំពេញ ៖ តាមរយៈអង្កការ BirdLife បានឲ្យដឹងថា កាលពីខែម ករា ឆ្នាំ២០២២ ការធ្វើជំរឿនសត្វស្លាបអាស៊ី ត្រូវបានប្រព្រឹត្តិទៅនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ និងតំបន់ការ ពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ ជាលទ្ធផល សត្វស្លាបចំនួន ៧៨ប្រភេទក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងសត្វស្លាបចំនួន ៥២ប្រភេទក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានប្រ ទះឃើញ និងកត់ត្រាទុក។ ក្នុងនោះមានសត្វស្លាបដែលជិតផុតពូជបំផុតចំនួន ០១ប្រភេទ គឺចាបព្រៃវែង និងសត្វស្លាបដែលកំពុងរងគ្រោះជាសកល គឺសត្វក្រៀល។
សកម្មភាពអង្កេតតាមដានជីវចម្រុះនេះ គឺត្រូវបានធ្វើឡើងជារៀង រាល់ឆ្នាំ ដោយមន្ត្រីអង្កេតតាមដានទីវាលអង្គការជិវិតធម្មជាតិ និងឧទ្យានុរក្សប្រចាំការក្នុងតំបន់ការពារទេសភាពទាំងពីរនេះ ដែលគាំទ្រដោយអង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ចាបព្រៃវែង នៅតែបន្តមានវត្តមាននៅតំបន់ ការពារទេសភាពបឹងព្រែកល្ពៅ រាប់ពាន់ក្បាល ចាប់តាំងពីខែធ្នូ ដ ល់ខែមេសា ប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងអភិរក្ស និងគ្រប់គ្រ ងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងអន្លង់ព្រីងសហការអ នុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា BirdL ife និង WWT
0 Reviews:
Post a Comment