កំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំង រួមមានកម្លាំងជលផល កម្លាំងនគរបាល និង អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២២នេះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើ សនេសាទ តាមដងទន្លេសាបនៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ គឺស្រុកជលគិរី ស្រុកកំពងលែង និង ស្រុកបរិបូណ៌។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលនេះកម្លាំងចម្រុះកំពុងធ្វើសកម្មភាព នៅ៤គោលដៅ គឺនៅស្រុកជលគិរី១គោលដៅ ស្រុកកំពង់លែង១គោលដៅ និងស្រុកបរិបូរណ៍២គោលដៅ ។ ចំពោះបទល្មើសភាគច្រើនមានសម្រាស់ និងរបាំងសាច់អួន ៕
0 Reviews:
Post a Comment