Thursday, March 24, 2022

កក្រើកល្បី ឈ្មោះ លោក ចាប សារ៉ន បានដាក់កម្លាំងចូលទៅជ្រៀកឈើគ្រប់ប្រភេទនៅក្នុងព្រៃឡង់ហើយដឹងជញ្ជូនទៅដាក់នៅក្នុងក្រុមហ៑ុនមួយនៅខេត្ដកំពង់ធំដើម្បីលក់ចែកចាយទៅតាមបណ្ដាខេត្ដនានា..

អ្នកទស្សនា: Views

ខេត្ដកំពង់ធំ៖ ប្រភពបានរាយការណ៍មកថាឈ្មោះចាប សារ៉ន កំពុងតែមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅខេត្ដកំពង់ធំខាង គៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅព្រៃឡង់ត្រង់ចំណុចអូស្ពង់និងអូអាចម៍ដែក ដែលស្ថិតនៅព្រំប្រទល់មុំបីបីខេត្ត គឺខេត្តស្ទឹងត្រែង,ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

ប្រភពច្បាសការនៅក្នុងខេត្ដកំពង់ធំបានឲ្យអ្នកសារព័ត៌មានយើង ថាក្នុងមួយថ្ងៃៗលោកចាប សារ៉ន កាប់ឈើនិងដឹកជញ្ជូនមិនក្រោ មពី២០ទៅ៣០គោយន្តកន្ត្រៃនោះទេហើយមិនមានមន្ដ្រីណា ហ៑ា នប៉ះពាល់នោះទេពោលគឺដឹកជញ្ជូនបានដោយរលួនមិនទាក់ក្រ សែភ្នែកមន្ដ្រីណាម្នាក់នោះទេ។


ចំនែកប្រភពពីក្រុមអ្នកអាជ្រៀកឈើនិងម្ជាស់គោយន្តកន្រ្តៃ នៅក្នុងព្រៃឡង់ បានឲ្យដឹងថា ពួកគាត់អាជ្រៀកឈើនឹងដឹកជញ្ជូ ន ឈើនេះគឺឲ្យឈ្មោះលោក ចាប សារ៉ន។


មហាជនបានដាក់សង្ស័យថាទំនងជាលោកចាប សារ៉ន ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចអស់ហើយទេដឹងបានជាមិនមានចំណាត់ការទៅលើលោកចាប សារ៉ន ទើបបណ្ដោយឲ្យលោកចាប សារ៉ន កាប់បំផ្លាញ់ឈើព្រៃឡង់បានយ៉ាងរលួនបែបនេះទៅវិញ។


ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធណាមួយបានឡើយទេ។


ទំនាក់ទំនងព័ត៌មានទាន់ហេតុការណ៍ 068333996














0 Reviews:

Post a Comment