Saturday, April 2, 2022

ល្បែងមាន់ជល់និងអាប៉ោងរបស់លោក ហាក់ អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនហ៊ានបង្ក្រាបតើមកពីបញ្ហាអ្វី?

អ្នកទស្សនា: Views

ខេត្តត្បូងឃ្មុំ ៖ទីតាំងបើកល្បែងស៊ីសងសង្វៀនជល់មាន់និងអា ប៉ោងដ៍ធំភ្នាល់លេងខុសច្បាប់ដែលស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលគេស្គាល់ ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង មានឈ្មោះ ហាក់ បាននឹងកំពុងបើកដំណើរការយ៉ាង រលួនបើកលេងជារៀងរាល់ថ្ងៃដោយមិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

យោងតាមប្រភពពីអ្នកចេញចូលលេងល្បែងសុីសងមាន់ជល់និងអាប៉ោងបានប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងជល់មាន់នឹងអាប៉ោងនេះគឺបើកលេងជាយូណាស់មកហើយម្យ៉ាងវិញទៀតនោះគេបានបង្ហើយបន្តិចទៀតថាម្ចាស់ទីតាំងខាងលើបានរត់ការគ្រប់ច្រករហកអស់ហើយ ពោលគឺបើកលេងយ៉ាងសេរីចំពោះអា ជ្ញាធរនិងសមត្ថកិច្ចមិនចាំបាច់ព្រួយបារម្មណ៍ឡើយ។

ពលរដ្ឋបានឲ្យដឹងថា ចំពោះទីតាំងជល់មាន់និងអាប៉ោងមួយនេះពីមួយថ្ងៃទៅមួយថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងច្រើនកុះ ករពពាក់ពពួនគ្នាដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់។

បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេ ត្តាមានវិធានការបង្ក្រាបនូវល្បែងសុីសងជល់មាន់និងអាប៉ោងទាំងនេះផងទាន បងប្អូនប្រពលរដ្ឋមានសង្ឃឹមជឿជាក់លើកលោកស្នងការខេត្ដត្បូងឃ្មុំដែលលោកតែងតែដោះស្រាយរាល់បញ្ហាប្រ ឈមនានាជូនពលរដ្ឋកន្លងមក ពួកគាត់ សង្ឈឹមយ៉ាងមុតមាំលើលោកស្នងការខេត្ដនិងមានចំណាត់ការចំពោះករណីល្បែងសុីសងទាំងនេះជូនពលរដ្ឋនិងស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងទាន៕
ជុំវិញករណីខាងលើនេះលោកអធិការស្រុកក្រូចឆ្មាអង្គភាពយើងមិនអាចទំនាក់ទំនងបានឡើយដោយសារតែមិនមានលេខទូរស័ព្ទ។










0 Reviews:

Post a Comment