(ភ្នំពេញ )ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» នឹង.(Internet online) ១កន្លែងក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្រៅមូលដ្ឋាន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រ ប់វ័យ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃដោយគ្មា នការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំ ពោះវត្តមានរបស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយនេះព្រោះ កាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមា នបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។
ម៉្យាងទៀតស្ថិតក្នុងកាលៈទេសៈជម្ងឺឆ្លងដ៍កាចសាហាវកូវីត ១៩(មី ក្រូ)ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ ដូឆ្នេះការប្រម៉ូលផ្តុំគ្នាកន្លែងល្បែងវាជាបញ្ហារដែលល្មេីសនិងបទបញ្ជាររបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» នឹង.(Inter net online)ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋាន សុំសូមណូមពរដល់លោកអភិបាលនៃ គណៈអភិបាលខណ្ឌពោធិ៍ សែនជ័យនឹងលោកអធិការដ្ឋាន នគរបាលមេត្តាចាត់កម្លាំងជំនា ញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕
0 Reviews:
Post a Comment