ភ្នំពេញ ៖ ប្រជាពលរដ្ឋ រស់នៅផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំង ផ្ទះ២ល្វែងជ្រកក្រោមផ្លាកយីហោ “ម្លប់ជ្រៃ” សង្ស័យ មានការបើកលេងល្បែងស៊ីសង ភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេត2 4ម៉ោងលើ24ម៉ោង សូមអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន សូមមេត្តាជួយពិនិត្យមើលផង ដើម្បីមានវិធានការបង្ក្រាប ដើម្បីចូលរួមអនុវត្តតាមគោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ប្រជាពលរដ្ឋបានបន្តទៀតថា ទីតាំងដែលគេសង្ស័យថា បង្កប់លេងល្បែងស៊ីសងខាងលើនេះ គឺគេសង្ស័យថាមានការបេីកលេងល្បែងស៊ីសង ដូចជាកាស៊ីណូអញ្ចេឹងដែរ ស្ថិតនៅក្នុងផ្ទះលេខ៧៨០ ផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយគេសង្កេតឃើញថា? អាជ្ញាធរនៅក្នុងមូលដ្ឋាន នៅមិនទាន់មានចំណាត់ការនៅឡើយនោះទេ?។
មហាជនបានលើកឡើងថា?អាជ្ញាធរនិងសត្ថកិច្ច នៅក្នុងមូលដ្ឋានរបស់ខ្លួន សង្ស័យមានអាថកំបាំង អ្វីជាមួយនិងទីតាំងដែលគេស ង្ស័យថា មានការបើកលេងល្បែងស៊ីសងខាងលើនេះទេដឹង? ទើបមិនហ៊ានមានវិធានការ អោយបានដឹងពិតប្រាកដ ថាតើក្នុងទីតាំងខាងលើ ពិតជាមានការបើកលេងល្បែងស៊ីសង ដូចការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដដែលឬទេ?។ប្រជាពលរដ្ឋទទូចស្នើ សុំឱ្យអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌចំការមន មេត្តាជួយត្រួតពិនិត្យ នៅក្នុងទីតាំងខាងលើ ដែលគេសង្ស័យថា មានការបើកលេងល្បែ ងស៊ីសង ដោយដំណើរការ២៤ម៉ោងលើក២៤ម៉ោង ដែលសង្ស័ យថា មានបង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានល្បែងស៊ី សងជាច្រើនទៀត នៅក្នុងទីតាំងខាងលើនេះ។
សូមជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអ ភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមានស កម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
គួររម្លឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងម ហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំ លុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោ យសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕
0 Reviews:
Post a Comment