ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់និងបៀរអាប៉ោង ខុសច្បាប់មួយកន្លែងកំពុងដំណើការយ៉ាងសប្បាយ ស្ថិតនៅក្បែវត្តអង្គក្រពើ ភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកភ្នៅ កំពុងដំណើរការបានយ៉ាងសកម្ម ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានកំពុងស្ងៀមស្ងាត់។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថាទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ខាងលើគឺប្រមូលផ្ដុំគ្នាលេងភ្នាល់ចាក់លុយ ដោយក្នុងមួយគូរៗ ចាប់ពី១០០០ដូល្លារ រហូតដល់ ១០០០០ដូល្លារ! ហើយក៏មានអ្នកឈ្នះចាញ់មិនតិចគ្នាដែរ។
លោក ឈិន គឹមផុយ អធិការខណ្ឌព្រែភ្នៅ ក្រុមការងារយើងបានទំនាក់ទំនងរាយការណ៍ករណីនេះ លោកឆ្លើយថាមិនបានដឹងនោះទេ ថាមានទីតាំងជល់មាន់ និងអាប៉ោង កំពុងដំណើរការបើកលេងយ៉ាងរលូន ដែលជាលក្ខណៈទ្រង់ទ្រាយធំយ៉ាងគគ្រឹកគគ្រេង ដូច្នេះដែរ។
ពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំ ណើរការយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុនាំឲ្យមានភាពអសន្ តិសុខកើតឡើងដូចជា ករណីលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀតគឺផ្ដើមចេញពីល្បែងស៊ីសងនេះឯ ង។
ពលរដ្ឋស្នើដល់លោក ឈិន គឹមផុយ អធិការខណ្ឌព្រែភ្នៅមេត្តា ជួយចេញបទបញ្ជាដល់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្រច តុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។បឋម
0 Reviews:
Post a Comment