Monday, April 25, 2022

បនល្បែងអនឡាញមាន់ជល់មួយកន្លែង នៅភូមិកន្ទោកត្បូង សង្កាត់កន្ទោក កំពុងតែពង្វក់ប្រជាពលរដ្ឋ..

អ្នកទស្សនា: Views

 


(ភ្នំពេញ)៖ យោងតាមប្រភពផ្តល់ព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថាមានទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ តាមទូរទស្ស កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត  ស្ថិតនៅភូមិកន្ទោកត្បូង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ កួយ ដោយសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ? បើទោះជាបីមានសេចក្តីរាយការណ៌រាប់មិនភ្លេចយ៉ាងណាក៌ដោយ ពីពលរដ្ខក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន។

 ប្រភពច្បាស់ការណ៌ដដែលបានលើឡើងថា បនល្បែងសុីសងប្រ ភេទមាន់ជល់ តាមប្រព័ពអនឡាញ នៅក្នុងផ្ទះ ឈ្មោះ កួយ នេះមិនដែលឃើញ សមត្ថកិច្ចថ្នាក់ណាចុះមកបង្ក្រាបសោះឡើយ ទុកអោយបនល្បែងប្រភេទមាន់ជល់តាមអនឡាញ នេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់ លានរៀលក្នុងមួយថ្ងៃៗ។

ពួកគាត់បានបន្តទៀតថា សង្ស័យជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានឃុបឃិតគ្នាបើកដៃឲ្យមានបទ ល្មើសល្បែងសុី សងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះ។ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកអធិការដ្ឋាននគរបាលខណ្ឌកំបូលបានទេ ដោយសារមិនមានលេខទូរស័ព្ទ។

បងប្អូនប្រជាពលរដ្ឋដដែលរស់នៅភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល សុំសំណូមពរដល់លោកអធិការខណ្ឌសូមឲ្យមានវិធា នការចាត់ការក្រុមបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំស្រុកមានសុវត្ថភាពផងទៀន។








0 Reviews:

Post a Comment