(តាកែវ) ៖ ពលរដ្ឋជាអ្នកលក់ដូរតាមកញ្ជើក ញ្រ្ចែងល្អីនៅជុំវិញផ្សារណាត់ខេត្តតាកែវបានថ្លែងថា លោក ឡោ ជំនិត ដែលជាអ្នកតំណាងឲ្យប្រពន្ធខ្លួន ជាអ្នកវិនិយោគផ្សារមួយនេះ បានវាស់ផ្លូវជុំវិញផ្សារលក់ឲ្យពួកគាត់ ក្នុង១ម៉ែត្រកន្លះ ១៥០ដុល្លារក្នុងមួយឆ្នាំ។
ប្រជាពលរដ្ឋបាននិយាយថា លោក ឡោ ជំនិត នេះ គឺជំនាញណា ស់ខាងលក់តូបផ្សារ ដោយកន្លងមកធ្លាប់មានក្រុមអាជីវករខេត្តតាកែវផ្ទុះការតវ៉ាផ្អើលរត់ជាន់គ្នារួចមកហើយ រឿងសង់ផ្សារថ្មីធ្វើ តូបលក់ឲ្យអាជីវករក្នុងតម្លៃរាប់ម៉ឺនដុល្លារក្នុង១តូបៗតែត្រូវបរាជ័ យវិញ។ ស្រាប់តែពេលនេះ លោក ឡោ ជំនិត បានបង្ខំពួកគាត់ឲ្យបង់លុយ១៥០ដុល្លារជាថ្លៃទិញតូប តែមិនមែនតូបនៅក្នុងផ្សារនោះទេ គឺជាវាស់ផ្លូវរដ្ឋជុំវិញផ្សារណាត់ជាង៣០០ម៉ែត្រលក់ឲ្យពួកគាត់។
ពលរដ្ឋបាននិយាយថា ពីមុនពួកគាត់តែងយកត្រីបន្លែដែររកបា នមកលក់នៅជុំវិញផ្សារណាត់ ដោយមិនចាំបាច់បង់លុយនោះទេ តែឥលូវស្រាប់តែលោក ឡោ ជំនិត មកបង្ខំឲ្យពួកគាត់ទិញតូបដែ លជាដីផ្លូវរបស់រដ្ឋទៅវិញ ពួកគាត់ពិតជាមិនសុខចិត្តទេ ហើយបើចៅហ្វាយខេត្តមិនរកយុត្តិធម៏អោយពួកគាត់ទេ នោះពួកគាត់នឹងប្ដឹងទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឲ្យជួយរកយុត្តិធម៏ជូនពួកគាត់ហើយ។
ពាក់ពន្ធ័ករណីនេះ លោក ឡោ ជំនិត មិនទទួលទូរស័ព្ទរបស់អ្នក សារព័ត៌មានឡើយ ខណៈលោក កង អាណាន់ចៅហ្វាយក្រុង ដូនកែវ ក៏បដិសេធមិនឆ្លើយ ដោយលោកទទួលទូរសព្ទ័អ្នកសារព័ត៌មានដែលលោកស្គាល់តែប៉ុណ្ណោះ៕
0 Reviews:
Post a Comment