Monday, April 4, 2022

ពិតជាសាហាវមែន!!ក្មេងស្ទាវដេញកាប់គ្នាផ្អើលភូមិ មិនញញើតនិងសមត្ថកិច្ចឡើយ

អ្នកទស្សនា: Views

 


ខេត្តតាកែវ៖ ក្មេងស្ទាវ២ក្រុមបើកឆាកប្រយុទ្ធតាំងពីសាលាបឋមសិក្សានិងអនុវិទ្យាបារាយណ៍ រហូតដល់ចុងភូមិខាងជើងឈៀងខាងលិច(ចំការគរ)បង្កអោយប្រជាពលរដ្ឋនៅម្ដុំនោះរត់ចូលក្នុងផ្ទះបិតរបង ព្រលឹងចុងសក់គ្រប់គ្នា។


ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី០៤ខែមេសាឆ្នាំ២០២២ ត្រង់ចំណុចទួលចំការគរ ស្ថិតក្នុងភូ មិស្វាជ្រុំសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។


យោងតាមសំដីក្រុមក្មេងដែលអះអាងថាត្រូវគេដេញកាប់ បាននិយាយថា ភាគីមួយក្រុមទៀតមកពីខេត្តតាកែវ ជិះម៉ូតូ៤ទៅ ៥ គ្រឿងជិះក្រឡឹងជុំវិញសាលារៀនបារាយណ៍ជាច្រើនជុំ គ្រាន់តែឃើញពួកគេភ្លាម ក៍ជិះម៉ូតូដេញ ដោយប្រដាប់ដោយដំបងនិងកាំបិតខ្សែក្រវ៉ាតគ្រប់ដៃដេញផ្អើលតាំងពីកណ្ដាលភូមិរហូតដល់ចុងភូមិទួលចំការគរក៍មានបក្សពួកខ្លួនមួយក្រុមចេញមកជួយ ធ្វើអោយក្រក្មេងៗដែលមកពីតាកែវរត់ចោលម៉ូតូមួយសង់សេរីឆ្នាំ ២០២២ពណ៌ខ្មៅគ្រឿងពាក់ស្លាកលេខតាកែវ1Z-3602 តែត្រូវភាគីដែលអះអាងថាត្រូវគេដេញកាប់នោះ ព្រួតវាយម៉ូតូខូចខាតយ៉ាងដំណំនៅចំណុចកើតហេតុខាងលើ។


ក្រោយពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋបានទំនាក់ទំនងតាមរ យៈទូរស័ព្ទហៅសមត្ថកិច្ចមូលដ្ឋានមកទទួលយកម៉ូតូ ទៅរក្សាទុកនៅរដ្ឋបាលប៉ុស្តិ៍សង្កាត់បារាយណ៍ ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត។





0 Reviews:

Post a Comment