Tuesday, April 26, 2022

ខ្លាំងមែន!ម្ចាស់សង្វៀនជល់មាន់និងអាប៉ោង​នៅភូមិទូលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប​ ចាប់ផ្តើមបើកដំណើការវិញហើយ នៅឡើយសមត្ថកិច្ចមិនហ៊ាន​បង្ក្រាប...

អ្នកទស្សនា: Views

 សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍​បានអោយដឹងថា​ មា នទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង​នៅភូមិទួលក្រសាំងសង្កាត់​ជ្រាវ​ ក្រុង​សៀមរាប ខេត្តសៀ មរាប ចាប់ផ្តើមបើកលេង​យ៉ាងគគ្រឹកគគ្រេង​វិញហើយ អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន​ ចំណាត់ការ​ចុះបង្រ្កាបនៅឡើយទេ!


ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំង បនល្បែងខុសច្បាប់នៅ​សង្កាត់ជ្រាវ បើកលេង​យ៉ាងអាណាធិប តេយ្យ​បែបនេះ​ហេតុអ្វីអាជ្ញាធរមាន​សមត្ថកិច្ច​មូល​ដ្ឋានបែជាមិនដឹង​ ?​ ឬមានអ្វីនៅពីក្រោយ​ ។


បើតាមប្រភពបានអោយដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លាន​រៀល​ សម្រាប់មាន់ជល់​ ភ្នាល់ចាក់​លុយ​មួយគួៗ​រាប់លាន់រៀល​ ចំណែកអាប៉ោងវិញភ្នាល់ចាក់​លុយ​ មួយគ្របៗរាប់លានរៀលដូចគ្នា។

ហើយជាពិសេសទៅទៀតនោះទីតាំងបន​ល្បែង​មួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ​ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។


ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍​ ពីសុវត្ថិភាពសង្គម​ នៅក្នុងមូលដ្ឋានរបស់​ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមាន​សមត្ ថកិច្ច​ ដែលពាក់ពន្ធ័ខេត្តសៀមរាប​ មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រា បផង​ ធ្វើយ៉ាងណាអោយស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចណុចរបស់​រាជរដ្ឋាភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ៕





0 Reviews:

Post a Comment