(ភ្នំពេញ)៖ យោងតាមប្រភពផ្តល់ព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថាមានទីតាំងបនល្បែងសុីសងមួយកន្លែងមានល្បែងជាច្រើនប្រភេទដូចជា ជល់មាន់ - អាប៉ោង -មាន់ជល់អនឡាញតាមទូរទ័ ស្សនៅផ្ទះឈ្មោះ កួយ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ស្ថិតនៅភូមិកន្ទោកត្បូង សង្កាត់ កន្ទោក ខណ្ឌកំបូល រាជ ធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ កួយ ដោយសមត្ថកិច្ចមូល ដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ? បើទោះជាបីមានសេច ក្តីរាយការណ៌រាប់មិនភ្លេចយ៉ាងណាក៌ដោយ ពីពលរដ្ខក៌បនល្បែងមួយនេះនៅតែបន្តដំណើរការយ៉ាងរលូន។
ប្រភពច្បាស់ការណ៌ដដែលបានលើឡើងថា បនល្បែងសុីសងប្រ ភេទជល់មាន់-អាប៉ោង និងមាន់ជល់ តាមប្រព័ពអនឡាញ នៅផ្ទះ ឈ្មោះ កួយ នេះមិនដែលឃើញ សមត្ថកិច្ចថ្នាក់ណាចុះមកបង្ក្រា បសោះឡើយ ទុកអោយបនល្បែងមួយនេះ ដំណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។
ពួកគាត់បានបន្តទៀតថា សង្ស័យជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុ ងមូលដ្ឋានបានឃុបឃិតគ្នាបើកដៃឲ្យមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទា ល់តែសោះ។
ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាពយើងមិនអាចទំនាក់ទំនង សុំការបំភ្លឺពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការដ្ឋាននគរបាលខណ្ឌកំបូលបានទេ ដោយសារមិនមានលេខទូរស័ព្ទ។
បងប្អូនប្រជាពលរដ្ឋដដែលរស់នៅភូមិកន្ទោកត្បូង សង្កាត់ កន្ទោក ខណ្ឌកំបូល សុំសំណូមពរដល់លោកវរសេនីយ៍ឯក ហង្ស មុនី អធិ ការខណ្ឌកំបូល សូមឲ្យមានវិធានការចាត់ការក្រុមបនល្បែងស៊ីស ងខាងលើនេះផង ដើម្បីភូមិឃុំស្រុកមានសុវត្ថភាពផងទៀន។
0 Reviews:
Post a Comment