ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួ ងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានឆ្មក់ចូលទីតាំងផលិត និងចែកចាយគ្រឿងញៀនដ៏ធំមួយកន្លែង និងរឹបអូសគ្រឿងញៀនសរុបទម្ងន់៦០គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណជាង៥តោន ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រ និល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងខេត្ត បានឱ្យដឹងថា ប្រតិបត្តិការបង្រ្កាប ធ្វើឡើងកាលពីកាលពីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២ ២ ក្រោយពីឆ្មក់បង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើ សមត្ ថកិច្ចនគរបាលជំនាញ ដកហូតបាន នូវ សារធាតុញៀន សរុប៦០ គីឡូក្រាម និង សារធាតុគីមីសរុបទម្ងន់ ៥២៨០ គីឡូក្រាមទៀត។
វត្ថុតាងដែលរឹបអូសបានខាងលើ ត្រូវបានធ្វើការបិទខ្ចប់ យ៉ាងត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសទាំងអស់ និងបានប្រគល់ឃ្លាំងខាង លើឱ្យសមត្ថកិច្ចនគរបាល នៃ អធិការនគរបាលស្រុកភ្នំស្រួច ដើ ម្បី គ្រប់គ្រង រង់ចាំស្រាវជ្រាវបន្តទៀត។
ជនសង្ស័យជាជនជាតិចិន ទាំង០៥នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់តាមនីតិវិធីច្បាប់៕
0 Reviews:
Post a Comment