ភ្នំពេញ ៖ គួរឱ្យអាសូរជាពន់ពេក ឪពុកម្តាយស្រែកទ្រហោយំ ស្ទើ រតែគាំង ខណៈពេលដែលកូនជាស្រីជាទីស្រលាញ់ ត្រូវបានមច្ចុរាជ ឆក់យកជីវិត ទាំងវ័យក្មេង ក្នុងហេតុការណ៍ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះពូក ថប់ដង្ហើម ស្លា.ប់យុវតី រងគ្រោះ នៅក្នុងបន្ទប់ ជួលមួយកន្លែង ស្ថិតនៅភូមិសន្សុំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ កាលពីម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា សពយុវតីរងគ្រោះខាងលើមានឈ្មោះ ជ័យ ឡាំងស៊ីម អាយុ១៤ឆ្នាំ ស្នាក់នៅជាមួយម្តាយឪពុក នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសូគេនឃុំសូគេន ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្តាយឪពុករបស់យុវតីរងគ្រោះខាងលើ បានចុះមកខាងក្រោមបន្ទប់ជួលធ្វើម្ហូបដើម្បីយកទៅលក់។ ចំណែកយុវតីរងគ្រោះ នៅលើបន្ទប់ជួ លតែម្នាក់ឯង មួយសន្ទុះក្រោយមកគេបានឃើញផ្សែងហុយ ចេ ញពីក្នុងបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងបាននាំគ្នា ជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកជួយបាញ់ទឹក ទប់ស្កាត់កុំឲ្យមានការឆេះរាលដាលបន្ត ដល់បន្ទប់ជួលដែលនៅជាប់ៗគ្នា ខណៈពេលដែលអគ្គិភ័យរលត់ ក៏បានប្រទះឃើញយុវតីខាងលើ នៅក្នុងបន្ទប់ទឹកមានរបួសរលាកភ្លើងពេញមុខ និងដងខ្លួនសន្លប់បាត់ស្មារតីឈឹង ទើបអ្នកជិតខាងនាំគ្នាជួ យសែងយកមកដាក់ខាងក្រោមបន្ទប់ជួលជួយធ្វើចលនា និងហៅរថយន្តពេទ្យដឹកជនរងគ្រោះ ដើម្បីយកទៅសង្រ្គោះ តែជាអកុស លគ្រូពេទ្យ បានប្រាប់ថា យុវតីខាងលើ ថប់ដង្ហើម ស្លា.ប់ បាត់ទៅហើយ។
សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះទៅពិនិត្យនៅទីតាំងកើតហេតុខាងលើ និងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
0 Reviews:
Post a Comment