កំពង់ស្ពឺ៖ កាលពីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ លោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានស ម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ម ហាផ្ទៃ ដាក់ទណ្ឌកម្មវិន័យតាមរូបភាព អប់រំ ព្រមាន ស្ដីបន្ទោស ក្រោយពាក់ព័ន្ធករណីកឹបកេងលុយរដ្ឋ។
យោងតាមលិខិតរបស់លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនា យកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញលោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ (អតី តជាប្រធានការិយាល័យរដ្ឋបាល សរុប) មកបំភ្លឺករណីលោក សុទ្ធ ភឿន បានទទួលមរណភាព ហើយពុំបានរៀបចំឯកសារ ដើម្បីស្ នើសុំបង្កក់ប្រាក់បៀវត្ស លោក សុទ្ធ ភឿន មុនពេលទទួលមរណភាព បានលក់ប្រាក់បៀវត្សឲ្យទៅប្រពន្ធរបស់លោក សិដ្ឋ តារា ហើយកាតវីងនោះ បានតម្កល់ទុកនៅប្រពន្ធលោក សិដ្ឋ តារា ជាអ្នកបើកប្រាក់ប្រចាំខែ។
0 Reviews:
Post a Comment