ព្រះសីហនុ : បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លា.ប់នៅក្នុងផ្ទះ មិនដឹងតាំងពីពេលណា ទាល់តែធំក្លិនស្អុយទើបផ្អើលដល់ដ ល់អ្នកផងក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២ ០២២ នៅចំណុចផ្ទះ ម្ដុំសេតេ ទល់មុខច្រកចូលសាលាឡាយហ៍ ស្ថិតនៅក្រុមទី១០ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា សាកស.ពឈ្មោះ លីម ទួន ភេទប្រុស អា យុ ៤១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូហូលីដេផាលេស មានទំនៅបច្ចុប្បន្ន ក្រុមទី១០ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។
តាមការបំភ្លឺពីប្រជាពលរដ្ឋ ជាអ្នកជិតខាងផ្ទះសាកសពបានឲ្យដឹង ថា សាកសពមានប្រវត្តិ មានជំងឺប្រចាំកាយ លើសឈាម ទឹក នោ មផ្អែម ធាត់មិនសូវមានកម្លាំង និងស្នាក់នៅផ្ទះតែឯង។
ក្រោយសមត្ថកិច្ច នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនៃស្ នងការនគរបាលខេត្តព្រះសីហនុ ចុះមកពិនិត្យ ធ្វើកោសល្យវិ ច្ច័យលើសាកសពរួច បានសន្និដ្ឋានឲ្យដឹងថា សាកស.ពជនរងគ្រោះ ស្លាប់ដោយសារគាំងបេះដូង ព្រោះជំងឺប្រចាំកាយ លើស ឈាម ទឹកនោមផ្អែម។
ក្រោយធ្វើកោសល្យវិច្ច័យលើសាកសពរួចស.ពត្រូវបានដឹកបញ្ជូន យកទៅរក្សាទុកនៅសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកខេត្ត គឺពេទ្យចំការចេក រង់ចាំគ្រួសារ (ម្តាយបង្កើត) មកទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
0 Reviews:
Post a Comment