Saturday, July 16, 2022

កាប់ចំនួនពីរពូថៅចំសៀតថ្កាខាងស្តាំនិងសៀតថ្កាខាងឆ្វេងបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅក្នុងផ្ទះរបស់ខ្លួន​ ហើយសាកសពផ្លង់ចោល នៅត្រពាំងទឹកពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនប...

អ្នកទស្សនា: Views


តាកែវ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរ​បាលការិយាល័យព្រហ្មទណ្ឌនិងបច្ចេក​ទេសនៃស្នងការដ្ឋានខេត្តតាកែវ សហការ​ជាមួយកម្លាំងអធិការនគរបាលក្រុងដូនកែវ  ធ្វេីការស្រាវជ្រាវ​ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ ដែលជាជនដៃដល់សម្លាប់ ដៃគូររកស៊ី​ជាមួយគ្នា​ ៖​ ការឃាត់ខ្លួននេះធ្វេីឡេីងកាលពី​ព្រឹកថ្ងៃ ទី១៦ ខែកក្ ដដា ឆ្នាំ២០២២ ចំណុចផ្ទះរបស់ជនសង្ស័យស្ថិតភូមិសួរចាន់ ស ង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។


សមត្ថកិច្ចឲ្យដឹងថា​ យោងតាមចម្លើយសារ​ភាពរបស់ ជនសង្ស័យឈ្មោះ​ ទឹម វិបុល​ភេទប្រុស អាយុ៥២ឆ្នាំ បានសារភាពឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២២  មុនឈានដល់ការស ម្លាប់ជនរងគ្រោះ គឺ​ពួក​គាត់ទាំងពីរបានឈ្លោះប្រកែកគ្នារឿងរក ស៊ីជួញដូរវត្ថុបុរាណជាមួយគ្នា​ដោយជនរង​គ្រោះ​បានយកកាំភ្ លើងមកគំរាមបាញ់សម្លាប់ជនសង្ស័យ​ បន្ទាប់មកនៅយប់ថ្ងៃកើតហេតុ ជនសង្ស័យក៏បានយកពូថៅមកកាប់ក្បាលជនរងគ្រោះឈ្មោះ ធិន ដែលទីកន្លែងកំណើតខេត្តកំពត បច្ចុប្បន្ន​ បានទៅរស់ នៅឯខេត្តមណ្ឌលគីរី ហើយមករសុីទិញវត្តុបុរាណ​ ជាមួយគ្នា ។

ជនសង្ស័យបានបន្តថា​ រូបគេបានកាប់ជនរង​គ្រោះចំនួនពីរពូ ថៅ ចំសៀតថ្កាខាងស្តាំនិងសៀតថ្កាខាងឆ្វេងបណ្ដាលឲ្យស្លាប់ភ្លា មៗ នៅក្នុងផ្ទះរបស់ខ្លួន​ ហើយសាកសពត្រូវបាន​រូបគេដែលជា ជនដៃដល់យកទៅផ្លង់ចោល នៅត្រពាំងទឹកខាងជើងភូមិដែលមានចម្ងាយប្រហែលជា ៣០០ម៉ែត្រ ។


បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី​ច្បាប់៕











0 Reviews:

Post a Comment