Saturday, July 16, 2022

មហាជនក្នុងមូលដ្ឋានស្រុកស្ទឹងត្រង់លើកឡើងថា: បនល្បែងជល់មាន់ និងអាប៉ោងរបស់ឈ្មោះ(វ៉ាន់) អាចដំណើរការយ៉ាងរលូនចំនែកលោកឯម វឌ្ឍនា អធិការស្រុករក្សាភាពស្ងៀតស្ងាត់...

អ្នកទស្សនា: Views


កំពង់ចាម ៖ ពលរដ្ឋបានឲ្យដឹងថាមានបនល្បែងជល់មាន់និងអា ប៉ោងដ៏ធំសំបូរក្រុមអ្នកញៀនល្បែងផ្តុំក្បាលគ្នាលេងយ៉ាងអ៑ូអរ ស្ថិ តនៅចំនុចភូមិព្រះ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំ នែកលោកឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ រក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការទប់ស្កាត់និងបង្ក្រាបសោះឡើយទំនងលោកឯម វឌ្ឍនា អាចត្រូវថ្នាំសណ្តំមេបនល្បែងខាងលើនេះហើយទេដឹង?។


យោងតាមប្រភពព័ត៌មាន បានអោយដឹងថាបនល្បែងជល់មាន់និ ងអាប៉ោងខាងលើនេះ មេបនល្បែងឈ្មោះ(វ៉ាន់)ជាម្ចាស់ទីតាំង ហើយមេបនល្បែងឈ្មោះ(វ៉ាន់)តែងតែបំផ្លាស់ទីតាំងចល័តពីឃុំមួយទៅឃុំមួយ ដើម្បីប្រមូលផ្តុំក្បាលគ្នា លេងល្បែងជល់មាន់និងអាប៉ោងជារៀងរាល់ថ្ងៃ។

អ្វីដែលមហាជនហួសចិត្តនោះ គឺអាជ្ញាធរនិងសមត្ថកិច្ចស្រុកស្ទឹងត្រង់ មិនដែលមានវិធានការទប់ស្កាត់បង្ក្រាប ក្រុមញៀនល្បែងជ ល់មាន់និងអាប៉ោង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់តាមបទបញ្ជា ឯកឧត្តម នេតសាវឿន អគ្គស្នងការនគរបាលជាតិ ពិសេសសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡើយ។


ប្រភពដ៌ដែលបានបន្តទៀតថា: រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែង ណាមានបើកលេងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ? នឹងកើ តមានអំពើចោរកម្មដូចជា៖លួច.ឆក់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសបនល្បែងមាន់ជល់និងអាប៉ោងមួយកន្លែងខាងលើនេះ គឺសម្បូរទៅដោយអ្នកញៀនល្បែង ដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។


ប្រភពខាងលើ បានលើកឡើងទៀតថា ពួកគាត់ធ្លាប់បានរាយការ ណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ប៉ុន្តែមិនមានចំណា ត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ។

 សូមជម្រាបថា ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋ ភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងស មត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយ ខា នតៗបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។


មហាជនបានសំណូមពរដល់លោកឯម កុសល ស្នងការខេត្តកំព ង់ចាម ពិសេសលោកសោ សាវឿន មេប៉េអឹម ខេត្តកំពង់ចាម សូមមេត្តាជួយចេញបទបញ្ជា ដល់អស់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបងល្បែងមាន់ជល់ និងអាប៉ោង ខាងលើនេះអោយខាងតែបាន ខណះពេលដែលលោកឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ រក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាម គោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។







0 Reviews:

Post a Comment