Tuesday, July 12, 2022

ម្តងនេះមានភ្លៀង លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រយៈពេល៧ថ្ងៃជាប់គ្នាដាក់អាវភ្លៀងតាមខ្លួនឱ្យជាប់បងប្អូន ..

អ្នកទស្សនា: Views


ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធន ធានទឹក និងឧតុនិយមនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្តីពីស្ថានភាពអា កាសធាតុ ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ខែកក្កដា ថា ព្រះរាជា ណាច ក្រកម្ពុជានៅអំឡុងពេលមួយសប្តាហ៍នេះ ទទួលឥទ្ធិពលជាបន្ត ប ន្ទាប់ ដោយនៅថ្ងៃទី១៣ និង១៤ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធស ម្ ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង។ ពីថ្ងៃទី ១៥ដល់១៩ ខែកក្កដា ឥទ្ធិពលពីជ្រលង សម្ពាធទាបឥណ្ឌា និងខ្យ ល់មូសុងក្នុងកម្រិតពីខ្សោយទៅមធ្យម។


នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងបន្តទៀតថា ដោយស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វា លទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាចន្លោះពី២៣ ទៅ ២៥អង្សាសេ សីតុណ្ណភាពអតិបរមាមានចន្លោះពី៣៣ ទៅ៣៥អ ង្សាសេ។ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុ ណ្ហភាពអប្បបរមាចន្លោះពី ២៣ ទៅ២៥អង្សាសេ សីតុណ្ហភាពអ តិបរមាមានពី៣២ ទៅ៣៤អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាចន្លោះពី២៣ ទៅ ២៥អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣១ទៅ៣ ៣អង្សាសេ ។ នៅថ្ងៃទី១៣ និង១៤ខែកក្កដាអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ។ 


នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ នៅអំឡុងពីថ្ងៃទី១៥ ដល់១៩ ខែកក្កដា នឹងអាចមានភ្លៀងពីតិចទៅមធ្យម៕




0 Reviews:

Post a Comment