Friday, October 10, 2025

សំណង់រឹងមាំរបស់ឧកញ៉ាម្នាក់សាង សង់ចូលក្នុងទន្លេជាច្រើនម៉ែត្រសង្ស័យគ្មានច្បាប់..

អ្នកទស្សនា: Views

 


កណ្តាល : មហាជនទូទៅនៅ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល សម្ដែងការមិនពេញចិត្តនិងសង្ស័យថាសំណង់ដ៏រឹងមាំមួយរបស់ឧកញ៉ាម្នាក់ដែលបានសាងសង់ចូលក្នុងទន្លេជាច្រើនម៉ែត្រ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល នោះសង្ស័យគ្មានច្បាប់ទ ម្លាប់ទេ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះបានលើកឡើងជាសំណួរថា : តើសំណង់ដ៏រឹងមាំរបស់ឧកញ៉ាខាងលើនេះមានច្បាប់ដែរឬទេ?ហើយប្រសិនបើសំណង់ដ៏រឹងមាំមួយនេះមានច្បាប់ទម្លាប់ដែលកំពុងតែសាងសង់រំលោភចូលក្នុងដីទន្លេនេះតើមានផ្ដល់ជាផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋដែរឬទេ?ឬមួយគ្រាន់តែផ្ដល់ផលប្រយោជន៍ឯកជនសំរាប់អ្នកមានលុ យមានអំណាច ? ៕

ទាក់ទិននឹងករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរនៅក្នុងមូល ដ្ឋានបានទេជាពិសេស លោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន ដោយទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូល។

ប្រជាពលរដ្ឋនៅក្រុងសំពៅពូនសង្ឃឹមថា អាជ្ញាធរនឹងអនុវត្តច្បាប់ឲ្យ បានស្មើភាពចំពោះបញ្ហាសំណង់ដែលកំពុងសង់រំលោភចូលក្នុងទន្លេនេះ។ យ៉ាងណាក៏ដោយ គេសង្ឃឹមទៅលើលោកគួច ចំរើន អភិបាលខេត្តកណ្ដាលថាមិនបណ្ដោយឲ្យមានបញ្ហាអយុត្តិធម៌និងរំលោភបំពានសម្បត្តិសាធារណៈរបស់រដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ៕

ចំពោះអត្ថបទខាងលើអង្គភាពយើងរង់ចាំទទួលបកស្រាយរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន។

 អត្ថបទនាយ | ឆើត  📞 068 333 996 / 060 90 30 55





0 Reviews:

Post a Comment