Saturday, July 23, 2022

លោក ហ៊ុយ វណ្ណៈ ចម្លែកចិត្តការប្រើអំណាចកោះហៅអ្នកកាសែតឱ្យបំភ្លឺរឿងចុះផ្សាយ តើច្បាប់ស្តីពីរបបសារព័ត៌មានទុកនៅឯណា?

អ្នកទស្សនា: Views

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងក្នុងហ្វេសបុកផ្លូវការរបស់លោកថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សា យ។ តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?»។


ការលើកឡើងបែបនេះទំនងជាលោក ហ៊ុយ វណ្ណៈ យល់ឃើញថា អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីការជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ដោយមើលរំលងច្បាប់រប បសារព័ត៌មាន ដែលជាច្បាប់ពិសេសសម្រាប់យកមកអនុវត្តន៍លើអាជីព និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គ្រាដែលការផ្សាយរបស់ពួកគេមិនត្រូវបានមានការទាមទារឱ្យកែតម្រូវចុះផ្សាយស្រាយបំភ្លឺឡើងវិញពីសាមីជនដែលបានខកខានមិនបានចូលរួមបញ្ជាក់នៅក្នុងខ្លឹមសារនៃការផ្សាយកាលពីលេខមុន ដែលអ្នកកាសែតបានព្យា យាម ឬអំពាវនាវរកការស្រាយបំភ្លឺមុនពេលអស់លោកទាំងនោះប្រតិកម្ម។


បើតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ១០ បានចែងថា ៖ ជន ណាម្នាក់ដែលយល់ថាអត្ថបទណាមួយ ទោះ ជាសរសេរបញ្ឆិតប ញ្ឆៀងក៏ដោយ រូបគំនូរ ឬរូបថតណាមួយនៃសារព័ត៌‌មានណាមួយដែលមានលក្ខណៈខុសពីការពិតធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន មានសិទិ្ធទាមទារអោយសារព័ត៌‌មាននោះធ្វើការកែតម្រូវ ឬមានសិទិ្ធឆ្លើយតប និងធើ្វបណ្តឹង ពីបទបរិហាកេរិ៏្ត ពីបទមួលបង្កាច់ ឬពីបទជេរ ប្រមាថ ចំពោះការប៉ះពាល់កិតិ្តយស និងសេចក្តីថៃ្លថ្នូររបស់ខ្លួន។ ចម្លើយកែតម្រូវ ឬឆ្លើយតបត្រូវចុះផ្សា យក្នុងរយៈពេលប្រាំពីរថៃ្ង(៧ថៃ្ង) យ៉ាងយូរ ឬនៅលេខបន្ទាប់ ក្រោ យពីបានទទួលការទាមទារឱ្យកែតម្រូវ ឬឆ្លើយតប។


ចំពោះករណីដែលពាក់ព័ន្ធដល់បុគ្គលសាធារណៈគ្រប់ការពោលអះអាង ឬការទំលាក់កំហុសដែលអ្នកសារព័ត៌‌មាន យកមកចុះផ្សាយដោយផ្ទាល់ ឬក៏យកមកចុះផ្សាយបន្តខុសពីការពិតក្នុងបំ ណងបំផ្លាញបុគ្គលសារណៈនោះគឺជាការមួលបង្កាច់ដែលច្បាប់ហាមឃាត់។ 


បើតុលាការរកឃើញថា ការផ្សាយណា មានលក្ខណៈខុសពីការពិតតាមបណ្តឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីតុលាការ អាចបង្គាប់អោយសារព័ត៌‌មាននោះ :

 • ចុះផ្សាយនូវការកែតម្រូវ ឬ

 • សងជម្ងឺចិត្ត ឬ

 • ចុះផ្សាយនូវការកែតម្រូវផង និងបង់ប្រាក់សងជម្ងឺចិត្តផង។

អត្ថបទកែតម្រូវដែលអ្នកសារព័ត៌‌មាន មានកាតព្វកិច្ចផ្សាយ ត្រូវចុះផ្សានៅទំព័រដូចគ្នា និងមានទំហំអក្សរប៉ុនគ្នា និងអត្ថបទដែលបានចាត់ទុកថា ជាអត្ថបទ ធ្វើអោយខូចខាតកិតិ្តយស និងសេច ក្តីថៃ្លថ្នូររបស់គេ លើសពីនេះតុលាការអាចផ្តន្ទាទោសពិន័យជាប្រាក់ពី មួយលានរៀល (១.០០០.០០០រៀល) ទៅ ប្រាំ លាន រៀល (៥.០០០.០០០រៀល) ទៀតក៏បាន។ 


ម៉្យាងទៀតក្នុងករណីដែលមានការវិនិច្ឆ័យអំពីអំពើណាមួយដែលមានចែងក្នុងកថាខ័ណ្ឌខាងលើ តុលាការអាចបញ្ជាឱ្យបិទផ្សាយសេចក្តីសំរេចរបស់ខ្លួននៅទីកនែ្លងទាំងឡាយដែលតុលាការនឹងប ញ្ជាក់ ដោយឱ្យជនជាប់ចោទទទួលបន្ទុកចេញសោហ៊ុយ ហើយតុលាការអាចចុះផ្សាយសាលក្រមនេះក្នុងសារព័ត៌‌មានមួយ ឬច្រើ ន និងឱ្យជនជាប់ចោទទទួលបន្ទុក ចេញសោហ៊ុយទាំងអស់ ដោ យកម្រិតត្រឹមមួយលានរៀល (១.០០០.០០០រៀល) យ៉ាងច្រើនបំផុត។


សូមរំលឹកថា ក្នុងរយៈពេលចុងក្រោយថ្មីៗនេះអ្នកកាសែត និងចាងហ្វាងកាសែតចំនួនពីររូបហើយត្រូវបានរងបណ្ដឹង និងកោះ ហៅពីអង្គភាព និងគណៈកម្មការចំណុះឱ្យស្ថាប័នរដ្ឋ ក្រោយការផ្សាយរបស់អង្គភាពសារព័ត៌មាន។


ការដែលមានទិដ្ឋភាពបែបនេះមិនដឹងថា ភាគីទាំងពីរដែលជាអ្នកសារព័ត៌មាន និងតួអង្គត្រូវបានចុះផ្សាយនោះ មើលរំលង ឬក៏មានភាពស្រពេចស្រពិល មិនទាន់យល់ច្បាស់ពីខ្លឹមសារមាត្រា ១០ នៃច្បាប់ស្ដីពីរបបសារព័ត៌មាន ឬយ៉ាងណានោះទេ?។ ហេតុដូចនេះ បើមានការបកស្រាយពីអ្នកច្បាប់ឱ្យបានទូលំទូលាយលើបំណងនៃមាត្រា ១០ នេះអាចជាគុណប្រយោជន៍ដល់អ្នកដែលពាក់ព័ន្ធ និងសាធារណៈជន សម្រាប់ត្រិះរិះពិចារណាមុននឹងធ្វើការសម្រេចចិត្ត៕






0 Reviews:

Post a Comment