Wednesday, July 20, 2022

ពលរដ្ឋឆ្ងល់ថាហេតុអ្វីបានជាទីតាំងល្បែងមាន់ជល់អនឡាញមួយកន្លែងក្នុងហាងការហ្វេមុខអធិការស្រុកបន្ទាយអាចដំណើការបានស្រួលម្លេះ?

អ្នកទស្សនា: Views



កំពត : ពលរដ្ឋឆ្ងល់ថាហេតុអ្វីបានជាទីតាំងល្បែងមា ន់ជល់អនឡាញមួយកន្លែងក្នុងហាងការហ្វេទល់មុខអធិការស្រុកបន្ទាយមាសអាចដំណើការបានស្រួល ម្លេះឬក៏ជិតអធិការស្រុកពេកបានមិនបង្គ្រាប?


ពលរដ្ឋលើកឡើងថាទីតាំងបនល្បែងមាន់ជល់តាមអ នឡាញមួយកន្លែង នៅខាងមុខអធិការស្រុកបន្ទាយ មាស  ក្នុងភូមិព្រៃក្រឡា ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពតគឺ មានអ្នកលេងហ៊ោកញ្ច្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះមិនបានប៉ះពាល់ដល់ត្រចៀកអាជ្ញាធរនិងសមត្ថកិច្ចនៅទល់មុខនោះឡើ យ។

គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំ ងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿងនិងសុខដុមរម្យនារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញ នូវគោលនយោបា << ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ដូច្នេះប្រ សិនបើអាជ្ញាធរក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងស មត្ថកិច្ចមូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។


ពលរដ្ឋនិងមហាជនជាច្រើន ស្នើសុំដល់ លោកវរសេ នីយ៍ទោ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទា យមាស  និង លោកស្នងការនគរបាលខេត្តកំពតសូមមេត្តាមានវិធានការ ដាក់បទបញ្ជា ដល់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទប់ស្កាត់ ទីតាំងបនល្បែងស៊ីសងខាងលើនេះផង៕






0 Reviews:

Post a Comment