Thursday, August 4, 2022

តុលាការផ្តន្ទាទោសអតីតស្នងការរងខេត្តកំពង់ឆ្នាំង ដាក់ពន្ធនាគារ៤ឆ្នាំ, រឹបអូសទ្រព្យសម្បត្តិជាង៥០ម៉ឺនដុល្លារ និងពិន័យចូលរដ្ឋ៥០លានរៀល ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់

អ្នកទស្សនា: Views

 


 (ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានបើកសវ នាការប្រកាសសាលក្រមសំណុំរឿងលោក ស៊ុំ សុជាតិ អតីតស្នងការរងខេត្តកំពង់ឆ្នាំង ដោយសម្រេចដាក់ពន្ធនាគារកំណត់ចំនួ ន៤ឆ្នាំ ព្រមទាំងរឹបអូសទ្រព្យសម្បត្តិចំនួន ៥០៩,៩៨៨ដុល្លារ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ចូលថវិការដ្ឋពាក់ព័ន្ធនឹង បទល្មើសបំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក ប ទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់» ក្នុងខេត្តកំពង់ឆ្នាំង។

គួរជម្រាបថា ឈ្មោះ ស៊ុំ សុជាតិ ឈ្មោះហៅក្រៅ ឈុយ ត្រូវបានតុលាការចោទប្រកាន់ពីបទ បំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងបទសម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកនៃតំបន់៣ នៃ បឹងទន្លេសាបក្នុងភូមិសាស្ត្រភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុ កកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០ ២១ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦០ ៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៨៨ នៃច្បាប់ស្តីពីជលផល និងមា ត្រា ៣២, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ថ្មី, មាត្រា ២៨ថ្មី១ នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អតីតឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងលោក វរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ត្រូវបានឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីហៅទៅសួរនាំ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ហាមឃាត់ នៃការកាប់ទន្ទ្រានព្រៃលិចទឹក៕

0 Reviews:

Post a Comment