Tuesday, August 9, 2022

ទីតាំងល្បែងប្រជាប្រិយ មាន់ជល់អនទ្បាញតាមទូរទស្សន៍ជាច្រើនកន្លែងនៅក្រុងស្វាយរៀង មិនដែលឃើញ អធិការដ្ឋាននគរបាលក្រុងស្វាយរៀងមិនបង្រ្កាបទ្បើយ សង្ស័យជាឆ្នំាងបាយ...

អ្នកទស្សនា: Views


ខេត្តស្វាយរៀង៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា!« នៅក្រុងស្វាយរៀង មានទីតាំងល្បែងសុីសង ប្រជល់មាន់អន ឡា ញនៅក្នុងក្រុងស្វាយរៀងមានជាច្រើនកន្លែង ហើយមិនដែលឃើ ញ សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានណាម្នាក់ចុះមកបង្រាបឡើ យ»។

ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងបានបន្តទៀតថា!«គាត់មានការ ភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ ហើយជារៀងរាល់ថ្ងៃឃើញមានអ្នកលេងចេញចូលតាំងពីព្រឹកដល់ល្ងាច»។


ប្រភពដដែលបានបន្តថា៖ «ល្បែងស៊ីសងគ្រប់ប្រភេទ ជាឫសគ ល់នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។


ក្នុងករណីទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំ ណូមពរយ៉ាងទទូចដល់លោក កែន រិទ្ធី អធិការក្រុងស្វាយរៀងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងនឹងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង

មេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រជល់មាន់អនឡាញខាងលើនេះដើម្បីឲ្យស្របតាម គោលន យោ បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិ បាលដែលបានដាក់ចុះ ផងទាន៕


សូមបញ្ជាក់ថា ករណីល្បែងសុីសងខាងលើនេះអង្គភាពយើងខ្ញុំមិនអាចសុំកាបំភ្លឺពីលោកអធិការក្រុងស្វាយរៀងបានឡើយព្រោះគ្មានលេខទូរសព្ទ័របស់លោក។


ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!







0 Reviews:

Post a Comment