កំពង់ចាម : ទីតាំងល្បែងអនឡាញបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា បានកើតមានស្ទើរតែគ្រប់ទីកន្លែង ក្នុងស្រុកស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
ជាពិសេសគឺទីតាំងបនល្បែងមាន់ជល់តាមអនឡាញមួយកន្លែង ស្ថិតនៅតាមបណ្តោយ ផ្លូវPR222នៅក្នុងភូមិរបេង.ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម
ដោយមានអ្នកលេងហ៊ោកញ្ច្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះមិ នបានប៉ះពាល់ដល់ត្រចៀកអាជ្ញាធរនិងសមត្ថកិច្ចនោះឡើយ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុ វត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿងនិងសុខដុមរម្យនា រាជរដ្ឋាភិ បាលកម្ពុជាបានសម្រេចដាក់ចេញ នូវគោលនយោបាយ<<ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនទេនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ ពុំបានអនុវត្តនូវគោលនយោ បា យដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះទេ។
ពលរដ្ឋនិងមហាជនជាច្រើន ស្នើសុំដល់លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ សូមមេត្តាមានវិធានការ ដាក់បទបញ្ជា ដល់មន្ត្រីក្រោមឱវាទ ចុះបង្ក្រាបទប់ស្កាត់ ទីតាំងបនល្បែងស៊ីសងខាងលើនេះផង៕
ការរិយាល័យនិពន្ធ 092910092
0 Reviews:
Post a Comment