Wednesday, August 3, 2022

ពលរដ្ឋលើកឡើងថា : ទីតាំងមាន់ជល់អនទ្បាញតាមទូរទស្សន៍២ទីតំាងអមសងខាងផ្លូវចូលខ្លោងទ្វារវត្តសិរីឧត្តម មិនដែលឃើញ អធិការដ្ឋាននគរបាលស្រុកស្វាយទាបបង្រ្កាបម្តងណាទ្បើយ......

អ្នកទស្សនា: Views

 


ស្វាយរៀង៖តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា!« នៅមុខខ្លោងទ្វារវត្តសិរីឧត្តម មានទីតាំងល្បែងសុីសង ប្រជល់មាន់អន ឡាញនៅអមសងខាងផ្លូវចូលវត្តតែម្តង ហើយមិនដែលឃើញ សមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានណាម្នាក់ចុះមកបង្រាបឡើយ»។


ប្រជាពលរដ្ឋក្នុងស្រុកស្វាយទាបបានបន្តទៀតថា!«គាត់មានការ ភ័យខ្លាចជាខ្លាំងដោយក្នុងមូលដ្ឋានរបស់ពួកគាត់សំបូរទៅដោយទីតាំងល្បែងសុីសងជាច្រើនកន្លែងបែបនេះ ហើយជារៀងរាល់ថ្ងៃឃើញមានអ្នកលេងចេញចូលតាំងពីព្រឹកដល់ល្ងាច»។


ប្រភពដដែលបានបន្តថា៖«ល្បែងស៊ីសងគ្រប់ប្រភេទជាឫស គល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង កេីត ករណីហិង្សា ក្នុងគ្រួ សារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម​ក៏ដូចក្នុងមូលដ្ឋានផងដែរ»។


ទាក់ទងនិងល្បែងសុីសងខាងលើនេះប្រជាពលរដ្ឋសំណូមពរយ៉ា ងទទូចដល់លោក កែវ សុភ័ណ្ឌ អធិការស្រុកស្វាយទាបលោកឧត្ត មសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងមេត្តា ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់បញ្ជ ល់មាន់អនឡាញខាងលើនេះ ដើម្បីឲ្យស្របតាម គោលនយោ បាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ ផងទាន៕




0 Reviews:

Post a Comment