Tuesday, September 13, 2022

ពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ក្នុងមូលដ្ឋាន ស្រុកគីរីវង់ខេត្តតាកែវ ខណៈ កេីតក្រុមអ្នកញៀនល្បែងជល់មាន់តាមទូរទស្សន៍ អនទ្បាញ ភ្នាល់ដាក់លុយស្រែកទ្បូទ្បា បង្កការរំខាន ..

អ្នកទស្សនា: Views

 


តាកែវ : ប្រភព ពីប្រជាពលរដ្ឋ បានរាយការណ៍មកថា មានក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់ដាក់លុយប្រជុំក្បាលគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងអាណាធិបតេយ្យ បង្ករការរំខានជាខ្លាំង ទីតាំងស្ថិតនៅក្នុងទាមការហ្វេខាងលិចលាលាសាបឋមសិក្សា ថោង ពាម ពោធិរោង ក្នុងភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់លានក្នុងមួយ ក្នុងមួយថ្ងៃៗ ប៉ុន្តែសូម្បី តែអាជ្ញាធរមានសមត្ថកិច្ច ដែលជាម្ចាស់ទឹកដីនៅកន្លែងនោះក៏មិនហ៊ានចុះបង្ក្រា បឬហាមឃាត់ទីតាំងខាងលើនោះទេ។


ពីព្រោះទីតាំងមួយកន្លែងនេះប្រជាពលរដ្ឋបានប្រាប់ថាមើលទៅទំនងមានខ្សែនៅពីក្រោយធំណាស់ សូម្បីតែលោក យុគ សារ៉ាត់  អធិការនគរបាលស្រុកគីរីវង់ ក៌មិនហ៊ានជាមួយក្រុមអ្នកញៀនល្បែងទាំងនោះដែរ។


ករណីខាងលើនេះដែលប្រជាពលរដ្ឋជាច្រើនកំពុងមានការព្រួយបារម្ភចំពោះនៅភាពអសន្តិសុខជាថាហេតុព្រោះកន្លែងណាមានល្បែងស៊ីសងកន្លែងនោះប្រាកដជាមានបទល្មើសផ្សេងៗកើតឡើងជាក់ជាមិនខាន។


ប្រជាពលរដ្ឋបានស្នើសុំដល់ លោកឧត្តមសេនីយ៌ទោ ឈាង ផាន់ ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ សូមមេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង ដែលផ្តល់កន្លែង ឲ្យ ល្បែងយីហោsR88 នឹងក្រុមអ្នកញៀនល្បែងទាំងនោះផងទាន ពីព្រោះអ្នកខ្លះញៀនល្បែងលេងចាញ់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ដែលជាហេតុមកពីល្បែងទាំងអស់នេះ ទើបបង្កើតឲ្យមានដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើម។


បងប្អូនពលរដ្ឋ សូមសំណូមពរដល់លោកស្នងការ មេត្តាជួយចាត់មន្ត្រីក្រោមឱវាទដើម្បីចុះបង្ក្រាបទីតាំងខាងលើឲ្យស្របទៅតាមគោ លនយោបាយរបសរារដ្ឋាភិបាលភូមិឃុំ មានសុវត្ថិភាព ទាំង(៧) ចំនុចផងទាន៕







0 Reviews:

Post a Comment