Wednesday, September 28, 2022

ល្បែងសុីសង គ្រប់ប្រភេទ ជ្រកក្រោមស្លាក កាស៊ីណូ {ហ្ត្រេនដ្រាយហ្តនរីសត} មួយកន្លែងនៅក្នុងទឹកដី ស្រុកកោះធំ បើកឲ្យពលរដ្ឋចូលលេងល្បែងយ៉ាងអនាធិបតេយ្យ ផ្គើននិងប្រមុខថ្នាក់ដឹកនាំ…

អ្នកទស្សនា: Views

 


ខេត្តកណ្តាល ÷ ពលរដ្ឋឆ្ងល់ថាហេតុអ្វី កាស៊ីណូ { ហ្រ្តេនដ្រា យ ហ្តនរីសត } មួយកន្លែងនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ហ៊ានបើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែង សុីសង ជល់មាន់ និងអាប៉ោងខុសច្បាប់ យ៉ាងអនាធិបតេយ្យ ផ្គើននិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេ ចតេជោ ហ៊ុន សែន បើយោងតា មប្រជាពលរដ្ឋបានរាយការណ៍មកថា÷ ម្ចាស់ កាស៊ីណូ{ហ្រេ្គនដ្រា យ ហ្តនរីសត}មួយកន្លែងក្នុងមូលដ្ឋានខាងលើនេះ កំពុងកៀងគរពលរដ្ឋខ្មែរមកពីគ្រប់មជ្ឈដ្ឋានមកជុំ! ចូលលេងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នាំគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងធ្វើឲ្យប្រជា ពលរដ្ឋរស់នៅមានការព្រួយបារម្ភនិងភ័យខ្លាច ក៍បាននាំគាលើកឡើងថា ល្បែងទាំងអស់នេះហើយដែលជាដើមចមធ្វើឲ្យមានបញ្ហា អសន្តិសុខ និងអំពើចោរកម្ម និងបទល្មើសផ្សេងៗ កើតមាននៅក្នុងមូលដ្ឋានពួកគាត់ ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សាជាដើម ។
គួរំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២-នេះ ស ម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអភិបាល ទាំង ២៥ ខេត្តក្រុង ឲ្យបិទទីតាំងបនល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ ទាំ ងអស់មិនឲ្យកើតមាន ។

ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុក កោះធំសូមសំណូមពរដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបា លនៃគណៈអភិបាលខេត្តកណ្ដាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ទប់ស្កាត់និងបង្ក្រា ប!ទីតាំងបនល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ជ្រកក្រោមស្លាក កាស៊ីណូ {ហ្រ្គេនដ្រាហ្កនរីសត} មួយកន្លែងនៅក្នុងមូលដ្ឋានភូមិ/ឃុំ ខាងលើនេះផង ៕






0 Reviews:

Post a Comment