Friday, September 30, 2022

កាស៊ីណូ NEW WORLD ហានបង្កប់ល្បែង បញ្ជាល់មាន់នឹងល្បែង អនឡាញ បើកឲ្យខ្មែរចូលលេង ផ្គើនប្រសាសន៍ប្រមុខរាជរដ្ឋាភិបាល...

អ្នកទស្សនា: Views

 


ក្រុងបាវិត ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង បានឲ្យដឹងថា កាស៊ីណូ NEW WORLD បើកល្បែង បញ្ជាល់មាន់ បង្កប់ល្បែ ងអនឡាញ បៀអាប៉ោង គ្រប់ប្រភេទប្រហែលជាមាន ខ្នងបង្អែក នៅ ពីក្រោយនៅលើនិង មាន ឥទ្ធិពលខ្លាំង ទើប អាចបើកដោយមិនញញើត ។

ប្រភពដ៏ដែលបានបង្ហើបថា : ទំនងអាជ្ញាធរមាន សមត្ថកិច្ច ក្នុង ក្រុង បាវិត មួយ ចំនួនអាចនឹងទទួល ផលប្រយោជន៍ពី ម្ចាស់ ទី តាំង ទើប មិន ចាត់វិធានការ បង្ក្រាប សង្វៀនបញ្ជាល់មាន់ និងល្បែងសុីសងគ្រប់ប្រភេទនេះហើយទើបទុកឲ្យអ្នកញៀនល្បែង លេងយ៉ាងរលូន ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង បានឲ្យដឹង ថាម្ចាស់ការស៊ីណូ នេះបាន បើកសង្វៀន បញ្ជាល់មាន់ បៀរ អាប៉ោង កំពុងបេីកលេងរាល់ថ្ងៃ យ៉ាងពពាក់ពពូន ចំណែក លោក ឯម សុវណ្ណរិទ្ធិ អធិការដ្ឋាននគរបាល ក្រុងបាវិត រក្សាភាព ស្ងៀមស្ងាត់ ។


ចំណែកមន្ត្រី អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធនៅ ក្រុង បាវិត បាន រក្សា ភាពស្ងៀមស្ងាត់ បណ្តោយ ឲ្យ ម្ចាស់ទីតាំងម្នាក់នេះ ដែល ជាហេតុ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុង សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយ រៀង មាន ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហាអសន្តិសុខ សង្គ ម ក្នុង មូលដ្ឋាន ។

ប្រជាពលរដ្ឋ ក្រុងបាវិត បាន អំពាវនាវ ឲ្យ លោក ពេជ្រ វីរៈ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀងទើបកានតំណែងថ្មីនិង លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ចាត់ មន្ត្រី ក្រោម ឱវាទ ទប់ស្កាត់ ល្បែងសុីសងក្នុងការស៊ីណូ ដែលហ៊ាន បើកឲ្យខ្មែរចូលលេង ខុសច្បាប់ នៅ ចំណុច ព្រំដែន អន្តរជាតិ បាវិត រវាង កម្ពុជា វៀតណាម នេះផង ៕




0 Reviews:

Post a Comment