Friday, November 18, 2022

ក្រោយពីរាជរដ្ឋាភិបាលបានសម្រេចឲ្យបង្គ្រាបល្បែងសុីសងគ្រប់ប្រភេទ ទូទាំងប្រទេស ថ្ងៃនេះបនល្បែងជល់មាន់ ខ្នាតយក្ស និង ល្បែងគ្រប់ប្រភេទ ចាប់ផ្តើមបើកដំណើការហើយនៅកណ្តាលក្រុងភ្នំពេញ..

អ្នកទស្សនា: Views

 


( ភ្នំពេញ )ទោះបីរាជរដ្ឋាភិបាលបានសម្រេចឲ្យបង្គ្រាបល្បែង សុី សងគ្រប់ប្រភេទ ទូទាំងប្រទេស យ៉ាងណាក្តីគេឃើញថា មួយរយះនេះហាក់មានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2022 នេះទីតាំងបនល្បែងជល់មាន់ ខ្នាតយក្ស និង ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងទឹកដី សង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែគៀងគរ ពលរដ្ឋខ្មែរឲ្យចូលលេងល្បែងភ្នាល់ដាក់ លុយយ៉ាងពពាក់ពពូន ។


ប្រភពព័ត៌មានបានឲ្យដឹងថា គ្រុមអ្នកបើកល្បែងសុីសងនៅទីនោះ បានបោះសំដីថា បើអ្នកកាសែតណា ទៅថតទីតាំងល្បែងរបស់ពួកគេ គេនិងឲ្យ សមត្ថកិច្ចនិងចាប់អ្នកកាសែតនិងបិទអាជ្ញាប័ណ្ណអ្នកកាសែតនោះហើយ បើសិនហ៊ានថតឬផ្សាយព័ត៌មានករណីមាន់ជល់ខ្នាតយក្សខាងលើនេះ។ សូមថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធ ជួយគិតគូរពីបញ្ហានេះផង ហេតុអីបានជាគំរាមកំហែង និងបំបិទសិទ្ធអ្នកកាសែតបែបនេះ។


ពលរដ្ឋសំណូមពរថា សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ខណ្ឌចំការ មន គួរមានវិធានការបង្គ្រាបល្បែងល្បែងសុីសងខ្នាតយក្សនេះផង ព្រោះវាជាដើមចមនៃករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញ ពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនៃការបង្ករបង្កើតបទល្មើស។









0 Reviews:

Post a Comment