ភ្នំពេញ៖ទីតាំងបនល្បែងស៊ីសង ប្រភេទហ្គេម បាញ់ត្រី នៅក្នុងផ្សារផ្លាហ្សាបឹងត្របែក ជាន់ទី៤ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យជា ទីបំផុត ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុ នសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស អ្វីដែលពិសេសនោះ?មហាជនបានដាក់ការសង្ស័យថា អាជ្ញាធនិងសមត្ថកិច្ច នៅក្នុងខណ្ឌចំការមន ទំនងអាចត្រូវថ្នាំសណ្តំអស់ហើយមើលទៅ ពីម្ចាស់បនល្បែងខាងលើនេះ។
សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សូមជម្រាប ថា សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។ជាក់ស្តែងនៅក្នុងអាណាចក្រខណ្ឌចំការមន ក្រោមការគ្រប់គ្រង របស់លោកយិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ តាមផ្លូវច្បាប់ ទៅលើម្ចាស់បនល្បែងខ្នាតយក្សខាងលើនេះ ដែលកំពុងតែដំណើរការ យ៉ាងអនា ធិប តេយ្យជាទីបំផុត មិនតែប៉ុណ្ណោះលោកយិន សាន្ត និងលោកគៀន ល័ក្ស ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។
មហាជនខាងលើបានលើកឡើងថា ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី ខាងលើនេះ កំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាលោកយិន សាន និង លោកគៀង ល័ក្ស បានរក្សាភាពស្ងៀមស្ងាត់បែបនេះនោះ ទំនងលោកយិន សាន និងលោកគៀង ល័ក្ស ទំនងអាចត្រូវថ្នាំសណ្តំ ពីម្ចាស់បនល្បែងស៊ី សងប្រភេទហ្គេមបាញ់ត្រីខាងលើនេះអស់ហើយមើលទៅទើ បបានជាលោកយិន សាន្ត និងលោកគៀង ល័ក្ស បានរក្សាភាពស្ងៀ មស្ងាត់ល្អបែបនេះពាក់ព័ន្ធជុំករណីខាងលើនេះ មហាជនសំណូ មពរដល់លោកសថេត ស្នងការនគបាលក្រុងភ្នំពេញ ពិសេសលោកឃួងស្រេង អភិបាលក្រុងភ្នំពេញ សូមចាត់វិធានការណ៌តាមផ្លូវច្បាប់អោយខាងតែបាន ចំពោះម្ចាស់បនល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ ជាពិសេសសូមមានវិធានការ ចំពោះអា ជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋាន ដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញទំហឹងទៀតផង។
0 Reviews:
Post a Comment