Monday, December 26, 2022

នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូង កំពុងប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំ ល្បីថាមានខ្នងបង្អែករឹងមាំ....

អ្នកទស្សនា: Views

 

ស្វាយរៀង៖ ប្រភពស្និទ្ធនឹងលោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូង បានឲ្យដឹងថា លោក សៅ វណ្ណា មិនញញើតក្នុងការប្រើតួនាទី និងអំណាច របស់ខ្លួន ដើម្បីប្រមូ ល លុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំ នៅក្នុងស្នងការនគរបាលខេត្តស្វាយរៀង។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា អំពើពុក រលួយរបស់លោក សៅ វណ្ណា អាច ប្រព្រឹត្តទៅដោ យរលូនរយៈពេលច្រើនឆ្នាំកន្លងទៅនេះ គឺមានកិច្ចសហការស៊ីសង្វាក់គ្នា ពីសំណាក់លោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង។ ហេតុនេះហើយទើបបច្ចុប្បន្នឈ្មួញទាំ ងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុកតាមច្រកដូង ហើយលោក សៅ វណ្ណា និងលោក ឆេង សាវិន រួមដៃគ្នាប្រមូលលុយស្រេចតែអំពើចិត្ត។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែន តំបន់ដូង ស្រុករមាសហែក បានឲ្យដឹងថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចនៅច្រកដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនកាន់តែច្រើនឡើងៗ។ តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ព ន្ធមិនគ្រប់ ពីស្រុកយួនយ៉ាងគំហុកគឺ លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំប ន់ដូង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ រីឯលោកស្នងការនគរបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធនាៗ ក្នុងខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីដឹងពីរទង្វើមិនប្រក្រតីរបស់លោក សៅ វណ្ណា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។

ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកដូង បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះអីសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនពេកពីរក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រត្រឹម ត្រូវនោះឡើយ ហើ យគ្មាននរណាអាចរំលងលោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូង បានទេ។ ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីស្រុកយួន តាមច្រកដូង ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក សៅ វណ្ណា ដែលកំពុងល្បីល្បាញខ្លាំងខាង ពុករលួយ។

ជុំវិញការចោទប្រកាន់ខាងលើនេះ អ្នកព័ត៌មាននៅមិនទាន់បានសុំការបំភ្លឺពីលោក សៅ វណ្ណា នា យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូង និងលោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង នៅឡើយទេ។ តែអង្គភាពយើងរងចាំរាល់ការបកស្រាយពីអ្នកពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការផងដែរ៕





0 Reviews:

Post a Comment