Sunday, January 8, 2023

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនទាហានផ្កាយ២ម្នាក់ នៅក្រសួងការពារជាតិ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ......

អ្នកទស្សនា: Views

 កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនទាហានផ្កាយ២ម្នាក់ នៅក្រសួងការពារជាតិ ក្រោយប្រើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយ


ជនរងគ្រោះ៣នាក់ ដែលត្រូវបានបុរសជាមន្ត្រីយោធាពាក់ផ្កាយ២ ប្រេីប្រាស់ហិង្សានោះមាន  ប្រពន្ធ  ប្អូនថ្លៃស្រី  និងក្មួយស្រី ។ ជនរងគ្រោះដោយអំពេីហិង្សាពីសំណាក់មន្ត្រីយោធាបានរៀបរាប់គាត់តែងតែវាយរឿងអស់រយៈពេល៧ ទៅ៨ឆ្នាំហេីយតែគាត់ជនរងគ្រោះចេះតែទ្រាំ  មិនប្តឹងអីនោះទេ  តែយប់កេីតហេតុមន្ត្រីយោធា ដែលជាប្តីបានរករឿងបគាត់  ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺទេីបគាត់ទ្រាំមិនបាន  និងមានការភ័យខ្លាចគាត់ប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យមកជួយអន្តរាគមន៍  ភ្លាមកម្លាំងកងរាជអាវុធហត្ថបានមកដល់ក៏នាំខ្លួនបុរសជាប្តីយកទៅសួរនាំ  និងក្រោយមកបានមកឆែកយកកាំភ្លេីងវែង២ដេីម និបង់ជាច្រេីនផងដែរ។

ជនដែលប្រេីហិង្សាមានឈ្មោះ  អឿង ប៉ុលភិវឌ្ឍន៍ ថាន្តរសក្តិ ជាឧត្តមសេនីយ៍ទោ  មុខងារបច្ចុប្បន្នធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនមកតុលាការ ដេីម្បីកាត់ទោសទៅតាមផ្លូវច្បាប់។

ចុងក្រោយជនរងគ្រោះសូមស្នេីដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាផ្តល់យុត្តិធម៌ដល់គាត់ផង៕




0 Reviews:

Post a Comment