Sunday, January 8, 2023

ល្បែងសុីសងអាប៉ោង លំដាប់ វី អាយ ភី តាមបណ្តោយផ្លូវ ៤៧៤ ក្រុមទី២៧ ស្ថិតនៅ(ភូមិ៨) សង្កាត់បឹងត្របែក ខណ្ឌចំការមន កំពុងដំណើរការយ៉ាងរលូន..

អ្នកទស្សនា: Views

 


ភ្នំពេញ : បែកធ្លាយវង់អាប៉ោងមួយកន្លែង លំដាប់ វី អាយ ភី នៅតាមបណ្តោយផ្លូវ ៤៧៤ ក្រុមទី២៧  ស្ថិតនៅ(ភូមិ៨) សង្កាត់បឹង ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មហាជន មានការសង្ស័ យថា ល្បែងស៊ីសងអាប៉ោង លំដាប់នេះ ដែលកំពុងតែដំណើរការយ៉ាងរលូន អាចមានការត្រូវរ៉ូវជាមួយ អស់លោកអាជ្ញាធ រនិងស មត្ថកិច្ចពាក់ព័ន្ធហើយមើលទៅ បានជាលោក លោក យិន សាន អធិការខណ្ឌចំការមន ហាក់សម្ងំឈឹង។


ប្រភពដដែរ បានលើកឡើងទៀតថាជាទូទៅគេតែងតែសង្តេតឃើ ញក្រុមអ្នកញៀនល្បែងចេញចូលៗ  ចូលទៅក្នុងទីតាំងខាងលើ ដែលគេសង្ស័យថា មានលួចបើកលេងល្បែងស៊ីសងប្រភេទ អា ប៉ោង នៅក្នុងមូលដ្ឋានខាងលើ ក្នុងនោះក្រុមអ្នកញៀនល្បែង ហា ក់បីដូចជា មិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយប៉ុន្តែថ្មីៗនេះត្រូវបានបែកធ្លាយនូវ រូបភាពវង់ អាប៉ោង ជល់លំដាប់ VI P ចំនុចសង្ស័យខាងមែន។


ប្រភពខាងលើបានលើកឡើងទៀតថាពួកគាត់ធ្លាប់បានរាយការ ណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញាប់ផងដែរ ប៉ុន្តែមិនមានចំណាត់ការណ៌ ចុះមកត្រួតពិនិត្យ ដើម្បីទប់ស្កាត់និងបង្ក្រាបនោះឡើយដោយទំនងអស់លោក ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយ។


ប្រជាពលរដ្ឋទទូចស្នើសុំឲ្យលោក កៀង លក្ស័ ទើបតែចូលកាន់តំ ណែងជា អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន សូមជួយឲ្យកម្លាំងចុះទៅពិនិត្យទីតាំងខា ងលើផងដើម្បី សាកសមនិងឆ្លើយតបទៅនឹងគោលនយោ បា យភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេ ញនាពេលកន្លងមក៕

0 Reviews:

Post a Comment