Saturday, January 28, 2023

អាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារ.....

អ្នកទស្សនា: Views

ភ្នំពេញ : ដោយអនុវត្តតាមវិធានការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល និង អនុវត្តតាមការណែ នាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេម រភូមិន្ទ មេប ញ្ជា ការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២៣ នេះ នៅបញ្ជាការដ្ឋា នកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៦ ជូនយោធិន និងគ្រួសារយោធិន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផងដែរ។


កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគ្រួសារទាំងអស់បានបង្ហាញនូវសេចក្តីសប្បាយរីករាយដែ លបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៦ (Sinovac) និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិ ត ខំប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទូទៅបានឆាប់រហ័សទាន់សភាពការណ៍៕













0 Reviews:

Post a Comment