Saturday, January 28, 2023

ក្រុមអ្នកញៀនល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងក្នុងទឹកដីស្រុកទ្រាំង ចំនែកអធិការនគរបាលស្រុកទ្រាំង ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន។

អ្នកទស្សនា: Views

 


តាកែវ : ក្រុមអ្នកញៀនល្បែងស៊ីសងកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែង ក្នុងទឹកដីដីស្រុកស្រុកទ្រាំង ចំនែអធិការនគរបាលស្រុកទ្រាំង​ ចំលោក ឃុត ភិន ហាក់ដូចជាបណ្តែតបណ្ដោយខ្លាំងមែនទែន ចំពោះល្បែងស៊ីសងខុសច្បាប់ ដែ លកំពុងតែនៅមានជាបន្តបន្ទាប់ហូរហែក្នុងមូល ដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងល្បែងស៊ីសងប្រភេទមាន់ជល់តាម ឡែប ថបតូចៗ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងពពាក់ពពូន​ ស្ថិតនៅ ភូមិល្វេ ឃុំប្រាំបីមុំ និង ភូមិ គរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែ ដែលក្រុមញៀនល្បែងកំពុងតែប្រមូលផ្ដុំគ្នាលេង យ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្តិចសោះឡើយ។

ប្រភពព័ត៌មានបានឱ្យដឹងបន្តថា ទីតាំងល្បែងស៊ីសងខាងលើនេះ ប្រមូលផ្តុំគ្នាលេងជាហូរហែមិនថា ថ្ងៃសៅរ៍ អាទិត្យ ពោលគឺ ៧ថ្ងៃក្នុង ១សប្ដាហ៍ គឺចាប់ផ្តើមលេងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៤-៥ល្ងាច និងមានភ្នាល់ដាក់លុយយ៉ាងសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋបានសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ជា សាធារណៈនេះ ព្រោះជាហេតុនាំឱ្យកើតមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែង អស់ទ្រព្យសម្បត្តិ។

ករណីនេះដែរប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមជួយចាត់វិធានកា រទប់ស្កា ត់ចំពោះល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានស្រុកទ្រាំងនេះផង៕

ហើយលោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង កន្លងមកខាងសារព័ត៌មានយើងបានផ្ញើសារជាញឹកញាប់ ដើម្បីស្នើសុំអន្តរាគមន៍បង្ក្រា បបទល្មើសផ្សេងៗ ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែលិទ្ធផលទទួលបានគឺសូន្យ (ពោល)មិនដែលមានការបំភ្លឺណាមួយជុំវិញការបង្ក្រាបបាននៅបទល្មើសល្បែងស៊ីសងខុសច្បាប់នោះទេ៕ 

 

0 Reviews:

Post a Comment