Monday, March 6, 2023

ពលរដ្ឋលើកឡើងថា សង្ស័យអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងមាន់ជល់អនឡាញអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និង ក្រសួងមហាផ្ទៃ..

អ្នកទស្សនា: Views


មណ្ឌុលគីរី : មហាជនបានសំណូមពរដល់ លោកឡោ សុខា ស្នងការខេត្តមណ្ឌលគិរី និង លោកថង សាវុន ចៅហ្វាយខេត្តមណ្ឌលគិរីសូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ នៅក្នុងតារាងបាលទះមួយកន្លែង នៅទល់មុខការ៉ាស់ជុលជួលរថយន្តតារ៉ូយ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលកំពុងតែលួចលាក់បើលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ។


ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ក្រុងសែនមនោរម្យ បា ននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសង នៅ ទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។


សូមជម្រាបថា៖ កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លង ទៅថ្មី ៗ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេ ញ បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ស្រុក ក្រុង ខេត្តណា ដែលមិនទប់ ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ ក្នុងមូលដ្ឋានរបស់ខ្លួនទេ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសម ត្ថកិច្ចក្រុងសែនមនោរម្យ អាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និងក្រសួងមហាផ្ទៃ។




0 Reviews:

Post a Comment