Monday, March 6, 2023

អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅក្រុងក្រចេះ..

អ្នកទស្សនា: Views

 


ក្រចេះ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅក្រុងក្រចេះនៅថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២និង១៥នាទីករណីនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី នៅចំណុចក្រោយផ្សាអូរប្ញស្សី ស្ថិតក្នុងភូមិអូរប្ញស្សី២ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្ដក្រចេះ ម្ចាស់ផ្ទះឈ្មោះ ទិត្យ មករា ភេទប្រុស អាយុ ៣៥ឆ្នាំ និង ប្រពន្ធ ឈ្មោះ អូន ចាន់ធីអាយុ ៣៤ ឆ្នាំ។

នៅក្នុងហេតុការណ៍នេះទ្រព្យសម្បត្តិខូចខាតរួមមាន


ផ្ទះធ្វើអំពើឈើ ថ្មខាងក្រោម ប្រក់គ្បឿង ទំហំ ៧x១២ ម៉ែត្រ ខូចខាតទាំងស្រុង។


-ទូរឈើជាប់ជញ្ជាំង០១  -ទូរទស្សន៍០២

-គ្រែយក្ស០១ -សាឡុង០១សម្រាប់

-ទូរទឹកក០១ -ម៉ាស៊ីនបោកខោអាវ០១


-គិតជាទឹកប្រាក់សរុបប្រហែលចំនួន៥០០០០ដុល្លារសហរដ្ឋអាមេរិក។

ករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣ គ្រឿង (រថយន្តរបស់ស្នងការដ្ឋានចំនួន ២គ្រឿង,រថយន្តអធិការដ្ឋាននគរបាលក្រុងក្រចេះចំនួន១គ្រឿង ) ប្រើប្រាស់ទឹកសរុប ០៧ឡាន ។

ក្រោយមានការអន្តរាគមន៍ជួយសង្គ្រោះករណីនេះបានរលត់ទាំងស្រុងនៅវេលាម៉ោង១៣ និង៣០ នាទី នៅថ្ងៃទី ខែឆ្នាំដដែល៕ 

រៀបរាងអត្ថបទដោយលោក ម៉ែន បូរិន

 សម្រួយដោយ លោក ចន ឌីណា






0 Reviews:

Post a Comment